ការផ្លាស់ប្តូរកីឡាករកំពូលទាំង ៨ នៅក្នុងលីកថៃរដូវកាលនេះ

នៅក្នុងរដូវកាលនេះលីកកំពូលនៃប្រទេសថៃ Thai League មានការដោះដូរកីឡាករជាច្រើនដែលក្នុងនោះមានការដោះដូរកីឡាករកំពូលជាច្រើនផងដែរ។

1. Weslley Feitosa (Buriram United)

ក្លឹប Buriram United បានសម្រេចចិត្តចំណាយប្រាក់យ៉ាងច្រើនក្នុងនាំយកខ្សែប្រយុទ្ធរបស់ក្លឹប Busan Ipark កីឡាករ Weslley Feitosa ដែលធ្លាប់លេងឲ្យក្លឹប Corinthians នៅប្រទេស ប្រ៊េលស៊ីល។ កីឡាកររូបនេះអាចនឹងជំនួសកីឡាករ Diogo ដែលរងរបួសស្មារហើយត្រូវត្រលប់ទៅប្រទេស ប្រ៊េលស៊ីលវិញដើម្បីព្យាបាល។

Weslley

2. Sinthaweechai Hathairattanakool (Suphanburi)

ក្លឹប Suphanburi បានធ្វើឲ្យទីផ្សារដោះដូរលីកកំពូលនៃប្រទេសថៃមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងការទិញយកអ្នកចាំទី Sinthaweechai Hathairattanakool ពីក្លឹប Chonburi ក្នុងតម្លៃ $410.000។ អ្នកចាំទីជម្រើសជាតិរូបនេះបានជួយក្លឹបថ្មីរបស់ខ្លួនក្នុងការបង្កើនតំបន់ការពារឲ្យកាន់តែរឹងមាំ ដោយខ្សែការពាររបស់ក្លឹប Suphanburi ទើបតែរបូតគ្រាប់បាល់ ២ គ្រាប់ប៉ុណ្ណោះក្នុថ ៤​ប្រកួតនៅរដូវកាលនេះ។

Sinthaweechai

3. Chanathip Songkrasin (Muangthong United)

ការសម្រេចចិត្តខ្ចីជើងកីឡាករ Chanathip Songkrasin របស់ក្លឹប Muangthong United  ពីក្លឹប BEC Tero Sanana អាចនិយាយបានថាពិតជាត្រឹមត្រូវនៅរដូវកាលនេះ។ កីឡាករដែលមានឈ្មោះហៅក្រៅ “Thai Messi” បានជួយក្លឹបរបស់ខ្លួនចាប់ផ្តើរដូវកាលយ៉ាងល្អដោយឈ្នះ ៣ ប្រកួតក្នុង ៤ ប្រកួតនៅដើមរដូវកាល។

SCG-MUANGTHONG-UNITED-new-signings-6

4. Adisak Kraisorn (Muangthong United)

ជាមួយនឹងកីឡាករ Chanathip Songkrasin ក្លឹប Muangthong United ក៏បាននាំយកកីឡាករ Adisak Kraisorn ពីក្លឹប BEO Tero ផងដែរ។ កីឡាករខ្សែប្រយុទ្ធរបស់ប្រទេសថៃរូបនេះរកបានគ្រាប់ដំបូងនៅថ្ងៃបើកឆាកឲ្យក្លឹប Muangthong United នៅក្នុងការប្រកួត Thai Super Cup និងរកបានមួយគ្រាប់ក្នុងការប្រកួទដែលក្លឹប Muangthong យកឈ្នះ 3-1 ទៅលើក្លឹប Ratchaburi ផងដែរ។

Adiask

5. Dellatore (Suphanburi)

ក្រៅពីអ្នកចាំទី Sinthaweechai Hathairattanakool ក្លឹប Suphanburi ក៏បាននាំយកកីឡាករខ្សែប្រយុទ្ធ Dellatorre ដែលលេងនៅក្លឹប Atlético Paranaense ក្នុងតម្លៃ £750.000។ អតីតកីឡាករដែលធ្លាប់លេងនៅក្លឹប Porto និងក្លឹប QPR រកបានមួយគ្រាប់ក្រោយ ៤ ប្រកួតនៅក្នុង Thai League។

dellatorre

6. Ariel Rodríguez (Bangkok Glass)

ក្នុងការត្រៀមប្រកួតលីករដូវកាល ២០១៦ ក្លឹប Bangkok Glass បាននាំយកខ្សែប្រយុទ្ធសញ្ជាតិ  Costa Rican កីឡាករ Ariel Rodriguez ពីក្លឹបSaprissa។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញពីទេពកោសល្យយ៉ាងល្អ និងបញ្ជាក់ថាខ្លួនពិតជាសាកសមនឹងតម្លៃក្រោយរកបាន ៣ គ្រាប់ក្នុង ៣ ប្រកួត។

Ariel

7. Mario Gjurovski (Bangkok United)

កីឡាករ Mario Gjurovski គឺជាកីឡាករបរទេសមួយរូបដែលលេចធ្លោជាងគេនៅក្នុង Thai League រយៈពេលប៉ុន្មានឆ្នាំនេះ។ កីឡាកររូបនេះបានចាកចេញពីក្លឹប Muangthong United នៅចុងរដូវកាល ២០១៥ ហើយក៏បានចូលរួមជាមួយក្លឹប Bangkok United មុននឹងទីផ្សារដោះដូរកីឡាករត្រូវបានបិទ។

Mario

8. Kim Jin-kyu (Pattaya United)

កីឡាករដែលទើបតែចូលរួមជាមួយក្លឹប Pattaya United ថ្មីបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកសារពត៌មាននៅពេលដែលពួកគេបាននាំយកកីឡាករល្បី Kim Jin-kyu ដែលធ្លាប់លេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅក្នុងការប្រកួត World Cup 2006។

Kim

ប្រភព៖ Football Channel Asia

មតិយោបល់

Sponsor

អត្ថបទថ្មីៗ