ភ្នំពេញក្រោនប្រារព្ធធ្វើកម្មវិធី Community Football Festival ដ៏សប្បាយរីករាយនៅភូមិជ្រៃធំ

កាលពីព្រឹកមិញនេះក្រុមកីឡាករក៏ដូចជាបុគ្គលិករបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានធ្វើដំណើរទៅចូលរួមកម្មវិធីពិធីបញ្ចុះបឋមសិលាកសាងអាគារសិក្សាមួយខ្នងមាន៥បន្ទប់ជាមួយនឹងលោកប្រធានក្លឹប ឬទ្ធី សំណាង និងក្រុមគ្រួសារនៅវត្តសំពៅមាសភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាលដោយអាគារសិក្សានេះគឺជាអំណោយរបស់លោកឧកញ៉ា កុក អាន និងលោកជំទាវ ស៊ីវ ប៊ួយ រួមទាំងក្រុមគ្រួសារ។ ក្នុងកម្មវិធីនេះដែរក៏មានការផ្តល់នូវអំណោយដល់សិស្សានុសិស្សប្រមាណជាជាង៤០០នាក់ដែលកំពុងសិក្សានៅក្នុងសាលានេះផងដែរ។ ក្នុងឱកាសនោះដែរ កីឡាកររបស់ក្លឹបមួយនេះក៏បានចំណាយពេលក្នុងការលេងបាល់កម្សាន្តជាមួយនឹងក្រុមសិស្សានុសិស្សដោយក្នុងមួយក្រុមមានគ្នា៥នាក់ក្រោមបរិយាកាសដ៏រីករាយព្រមទាំងបាននាំយកនូវអាវយឺតចែកជូនដល់ពួកគេផងដែរ។ លោក ឬទ្ធី សំណាង បានមានប្រសាសន៍ថា៖ «នេះជាកម្មវិធីមួយដែលត្រូវបានធ្វើឡើងក្នុងគោលដៅរួមចំណែកក្នុងការជួយដល់សហគមន៍តាមរយៈកីឡាបាល់ទាត់ ស្របទៅតាមគោលដៅរបស់យើងក្នុងនាមជាក្លឹបបាល់ទាត់អាជីពដ៏ធំ និងឈានមុខគេនៅក្នុងប្រទេស។ យើងមានក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសកម្មភាពទាំងនេះគឺពិតជាបានរួមចំណែកពង្រឹងចំណងសាមគ្គីភាពក្នុងក្រុម ក៏ដូចជារវាងកីឡាករ និងអ្នកគាំទ្ររបស់ពួកគេថែមទាំងបានជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅក្នុងសហគមន៍នេះផងដែរ។»

បើទោះបីជាកម្មវិធីនេះបានប្រព្រឹត្តក្នុងរយៈពេលខ្លីដោយសារតែការយឺតយ៉ាវដំណើរដោយសារតែបញ្ហាគមនាគមន៍ក៏ដោយក៏បានផ្តល់នូវក្តីសប្បាយរីករាយដល់យុវជន និងកុមារតូចៗដែលមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះកីឡាបាល់ទាត់ ហើយពួកគេក៏មានក្តីរំភើបជាខ្លាំងកនៅពេលដែលពួកគេបានជួប និងបានថតរូបអនុស្សាវរីយ៍ជាមួយនិងកីឡាករដែលពួកគេស្រលាញ់ពេញចិត្តនោះ៕

_MG_9430

_MG_9454

_MG_9473

IMG_0844

_MG_9516

អត្ថបទ៖ មករា

រូបភាព៖ បារាំង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ