Cambodia All Stars ទទួលជោគជ័យក្រោមសម្លេងហ៊ោកញ្រ្ជៀវពីទស្សនិកជនរាប់មឺុននាក់

ក្រុម​បាល់ទាត់ Cambodia All Stars បានរក្សាកំណត់ត្រាឈ្នះរបស់ខ្លួនបានយ៉ាងល្អបន្ទាប់ពីបានលត់ក្រុម Laos All Stars កាលពីល្ងាចមិញនេះក្នុងលទ្ធផល​ ៣-២ រួចមក។ ការប្រកួតដ៏ញាប់ញ័រនេះបានប្រព្រឹត្តទៅក្រោមសម្លេងហ៊ោកញ្ជ្រៀវរបស់ទស្សនិកជនរាប់មឺុននាក់ដែលបានចូលរួមអបអរសាទរក៏ដូចជាផ្តល់កម្លាំងចិត្តដល់កីឡាករនៅលើទីលានយ៉ាងសស្រាក់សស្រាំ និងលាន់កងរំពងពេញពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតដែលត្រូវបាននាំមុខមុនដោយក្រុមបាល់របស់កីឡាករកម្ពុជា ឈិន ឈឿន ត្រូវបានតបតវិញភ្លាមៗដោយការវាយលុកពីសំណាក់កីឡាករ Sayavutthi របស់ឡាវនៅនាទីទី១៧ និងបានធ្វើការដាក់គំនាបលើក្រុមកម្ពុជាយ៉ាងខ្លាំងដោយបានបន្ថែមគ្រាប់បាល់ទី២របស់ពួកគេនៅនាទីទី៥៧។ យ៉ាងណាក៏ដោយ កីឡាករ សុខ សុវណ្ណ បាននាំមកនូវក្តីសង្ឃឹមសារជាថ្មីបន្ទាប់ពីបានតែតបញ្ចូលទីបានសម្រេចរួចមក។ លុះនៅនាទីទី ៧៥​ កីឡាករ ចាន់ វឌ្ឍនាកា ធ្វើបានសម្រេចក្នុងការស៊ុតបាល់ពិន័យ ១១​ម៉ែត្ររបស់ខ្លួនបន្ថែមទៀតជាហេតុនាំឲ្យក្រុមកម្ពុជាកាន់តែមានទំនុកចិត្តរហូតទទួលបានជោគជ័យនៅនាទីចុងក្រោយតែម្តង។

សូមបញ្ជាក់ថា នេះគឺជាជ័យជម្នះលើកទី៣ហើយសម្រាប់ក្រុម Cambodia All Stars ខណៈដែលកាលពីការប្រកួត២ដងកន្លងមកក្រុមម្ចាស់ផ្ទះ​មួយនេះ​ធ្លាប់​បានយក​ឈ្នះ​លើក្លឹប​លីកកំពូល​ទាំង ២ របស់ថៃ​គឺ​ក្រុម Muangthong United និង​ក្រុម Buriram United ផងដែរនោះ៕

IMG_9076

IMG_9064

IMG_9066

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ