តើនរណាដែលនឹងក្លាយជាជើងឯកសមរភូមិអ្នកប្រយុទ្ធវគ្គ២នេះ?

កម្មវិធីប្រកួតសមរភូមិអ្នកប្រយុទ្ធវគ្គ២ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រហើយបន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលច្រើនខែរួចមក។ នៅក្នុងដំណាក់កាលផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១៩ ខែមីនាស្អែកនេះដែរគឺជាជំនួបរវាងកីឡាករជើងខ្លាំងវ័យក្មេង ឡៅ ចន្ទ្រា និង កីឡាករ សូត្រ ប៊ុនធី ហើយដោយសារតែភាពខ្លាំងរបស់អ្នកទាំងពីរមានចំនុចពិសេសរៀងៗខ្លួននោះ ជាហេតុធ្វើឲ្យទស្សនិកជនជាច្រើនបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារដោយចង់ដឹងថាតើនរណាម្នាក់ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធរបស់ស្រាបៀរលីអូក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ?

សុមបញ្ជាក់ថា ជ័យលាភីជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០០ ដុល្លារអាម៉េរិគ ខណៈដែលជើងឯករងនឹងទទួលបាន ៣០០០ ដុល្លារផងដែរ។

ខាងក្រោមនេះគឺជាវីដេអូនៃការស្ទាប់ស្ទង់មតិរបស់ទស្សនិកជនដែលស្នេហាវិស័យកីឡាប្រដាល់គុនបុរាណខ្មែរចំពោះកីឡាករទាំងពីរ សូមរីករាយទស្សនាដូចតទៅ៖

អត្ថបទ៖ មករា
ប្រភព/រូបភាព៖ PNN Khmer Battle

មតិយោបល់

Sponsor

អត្ថបទថ្មីៗ