វីដេអូ Highlight ក្នុងការប្រកួត UEFA Champions League យប់មិញ

ការប្រកួតពានរង្វាន់ UEFA Champions League ជុំ ១៦ក្រុម កាលបីយប់មិញនេះយើងបានរកឃើញក្លឹបពីរទៀតហើយដែលឆ្លងទៅវគ្គបន្ត។ ក្លឹប Manchester City ប្រកួតបានត្រឹមស្មើគ្នា ០-០ ជាមួយក្លឹប Dynamo Kyiv តែកាលពីជើងទី ១ ក្លឹប Manchester City បានយកឈ្នះក្នុងលទ្ធផល ៣-១ ដូចនេះក្លឹបអង់គ្លេសមួយនេះ ឆ្លងទៅវគ្គបន្តទៀត។ រីឯការប្រកួតមួយគូរទៀតគឺរវាងក្លឹប Atletico Madrid ជាមួយក្លឹប PSV លទ្ធផលក្នុងការប្រកួតនេះគឺបញ្ចប់ទៅក្នុងលទ្ធផល ០-០ ហើយក្រុមទាំងពីរបានបន្តរហូតដល់ចប់ម៉ោងបន្ថែមក៏នៅតែគ្មានគ្រាប់បាល់។ ក្លឹប Atletico Madrid ជាក្លឹបដែលឆ្លងទៅវគ្គបន្តក្រោយឈ្នះការស៊ុតបាល់ ១១ ម៉ែត្រ ៨-៧។ លោកអ្នកដែលមិនបានទស្សនាការប្រកួតកាលពីយប់មិញនេះ លោកអ្នកអាចទស្សនាវីដេអូ Highlight បានខាងក្រោម៖

Manchester City 0-0 Dynamo Kyiv

Atletico Madrid 0-0 PSV

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Champions League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ