ឱកាសល្អសម្រាប់អ្នកមានបំណងប្រកួតស្តេចអុកចត្រង្គអង្គរសង្រ្កានឆ្នាំ២០១៦បានមកដល់ហើយ!

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានធ្វើការប្រកាសទទួលចុះឈ្មោះអ្នកដែលមានបំណងចូលរួមប្រកួត “ស្តេចអុកចត្រង្គ អង្គរសង្រ្កានឆ្នាំថ្មី ឆ្នាំ២០១៦” ដោយចាប់ផ្តើមពីការប្រកួតជម្រុះនៅក្នុងទីស្នាក់ការរបស់ NOCC  ដែលនឹងប្រព្រឹត្តទៅតាមកម្មវិធីដូចខាងក្រោម៖
១. ប្រកួតជម្រុះជុំទី១៖ ថ្ងៃទី០៥ ដល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ទីកន្លែងប្រកួត៖ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
២. ប្រកួតជុំទី២៖ ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ទីកន្លែងប្រកួត៖ មុខប្រាសាទអង្គរ ខេត្តសៀមរាប
អាស្រ័យហេតុនេះ សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួមបង្ហាញសមត្ថភាពរបសខ្លួនក្នុងការលេងអុកនេះសូមអញ្ជើញមកចុះឈ្មោះចូលរួមប្រកួតនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាប់ពីថ្ងៃទី១៥នេះ រហូតដល់ថ្ងៃទី០១ មេសា ឆ្នាំ២០១៦។ លោកអ្នកក៏អាចទំនាក់ទំនងចុះឈ្មោះបានតាមរយៈលេខទូស័ព្ទ៖ ០៧៨៦៦៨៣៦៦; ០៩២ ៩០៨ ៣៨៨។

គួររំលឹកផងដែរថា ក្នុងការប្រកួត២ឆ្នាំកន្លងទៅនេះ ពានរង្វាន់ជាស្ដេច​អុក​ចត្រង្គអង្គរ​សង្ក្រាន្តត្រូវបានទៅលើ​​លោក​ ឈាវ បូរ៉ា​ ដែលជាជើងឯកវ័យក្មេង និងជាស្ថាបត្យករមួយរូបផងដែរ៕

1930636_960926623994699_4689198846347956357_n

1935210_960926367328058_8976417441065885243_n

 

132

អត្ថបទ៖ មករា

រូបភាព៖ NOCC និងសហភាពសហព័ន្ធយុវជនកម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ