កែវ សុខផេង រំពឹងថានឹងអាចវិលមកអង្រួនទីលានក្នុងពេលដ៏ខ្លីខាងមុខនេះ

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបភ្នំពេញក្រោន កែវ សុខផេង បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលមកអង្រួនទីលានបន្ទាប់ពីបានអវត្តមានអស់រយៈកាលជាច្រើនខែដោយសារតែបញ្ហារបួសជើងនោះ។ ជាមួយនឹងលទ្ធផលវិជ្ជមានរបស់គ្រូពេទ្យបន្ទាប់ពីបានពិនិត្យតាមដានយ៉ាងល្អិតល្អន់នាពេលកន្លងមកនោះ កីឡាករជម្រើសជាតិកម្ពុជារូបនេះបានបញ្ជាក់ថារូបគេអាចនឹងបង្ហាញខ្លួនក្នុងការប្រកួតខាងមុខ ខណៈដែលបញ្ហារបួសរបស់គេមានភាពប្រសើរឡើងហើយគ្រូពេទ្យក៏បានអនុញ្ញាត្តឲ្យរូបគេអាចចូលរួមប្រកួតបានក្នុងរយៈពេល១ ឬ២សប្តាហ៍ខាងមុខទៀតនេះ។ យ៉ាងណាក៏ដោយ គេមិនទាន់បានដឹងច្បាស់ទេថា​កីឡាកររូបនេះនឹងមានវត្តមានក្នុងការប្រកួតមួយណាខណៈដែលអ្វីៗត្រូវសម្រេចទៅតាមការរៀបចំរបស់គ្រូបង្វឹកនោះ ខណៈដែលនៅក្នុងរដូវកាលនេះរូបគេនឹងប្តូរមកពាក់អាវលេខ១០ វិញផងដែរនោះ។ យ៉ាងណាក៏ដោយ នេះគឺជាព័ត៌មានដ៏ល្អ និងគួរឲ្យរំភើបសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់ជាតិដោយសង្ឃឹមថាកីឡាករ រូបនេះនឹងអាចវិលមកចូលរួមក្នុងការប្រកួតសំខាន់ជាច្រើនទៀតនាពេលខាងមុខទាំងនៅក្នុងលីក និងក្នុងក្របខណ្ឌអន្តរជាតិផងដែរ។ សូមបញ្ជាក់ថា កីឡាករឆ្នើមដែលទទួលបានប្រជាប្រិយយ៉ាងខ្លាំងក្លាបន្ទាប់ពីរកបានគ្រាប់បាល់ hat-trick នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសសឹង្ហបុរីកាលពីឆ្នាំមុននេះ បានបាត់បង់ឱកាសក្នុងការជួយក្រុមរបស់ខ្លួនក្នុងការប្រកួតនាពេលកន្លងមករួមទាំងការប្រកួតរបស់ក្រុម Cambodia All Stars ផងដែរបន្ទាប់ពីរូបគេត្រូវបានញាុំញីដោយរបួសអស់រយៈកាលជាច្រើនខែកន្លងមកនេះ៕

_MG_6944

12476619_842895772522545_1026082756_o

 

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ