កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ AFF U-16 Championship 2016

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ទទួល​បាន​សិទ្ធិ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ភាគ​អាគ្នេយ៍ (AFF) ​ក្នុងនាមធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​​អន្តរជាតិ​ជើង​ឯក​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​ប្រចាំ​តំបន់ (AFF U-16 Championship 2016) ក្រោយកិច្ចប្រជុំ​គណៈកម្មការ​ AFF នៅទីក្រុង​ Da Nag ប្រទេស​វៀតណាម ពេលថ្មីៗនេះ។

ការ​ប្រកួត​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​​ក្នុង​ខែ​កក្កដា ខាង​មុខនេះ ដែលមាន​ប្រទេសចំនួន​​​១១ ចូលរួមដែលក្នុងនោះប្រទេស​​ប្រទេស​ឥណ្ឌូណេស៊ី នឹងមានវត្តមាននោះទេ សោយសារតែប្រទេសនេះកំពុងតែស្ថិត​នៅ​ក្នុង​ការ​ពិន័យ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) នៅ​ឡើយ។ ពាន​រង្វាន់​នេះ​ចាប់​រៀបចំ​ពី​ថ្ងៃ​ទី ២៧ ខែ កក្កដា ដល់ ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ២០១៥ ​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដោយ​ចែក​ជា ២ ពូល​​ក្នុង​នោះ​ពូល A មាន​ ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ប្រ៊ុយណេ និង ថៃ ហើយ​ពូល B មាន​ អូស្ត្រាលី, សិង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និង​ម្ចាស់​ផ្ទះ​កម្ពុជា៕

FFC Logo

ប្រភព៖ សហព័ន្ធបាល់ទាត់កម្ពុជា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ