សំបុត្រការប្រកួតរវាង Cambodia All Stars ជាមួយ Lao All Star ដាក់លក់ហើយ!!!

ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិអបអរខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាង កម្ពុជា និងឡាវ រវាងក្រុមCambodia All Stars នឹងក្រុម Lao All Stars  ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៦ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនោះ ឥលូវសំបុត្រមានដាក់លក់ហើយ។ លោកអ្នកអាចចាប់ផ្តើមជាវសំបុត្រពីថ្ងៃនេះតទៅចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅពហុកីឡដ្ឋានជាតិ និង មជ្ឈមណ្ឌលកីឡា The BLUE Sports Center ដោយតម្លៃសំបុត្រមានពីរប្រភេទ៖ សំបុត្រមានដំបូល ៨,០០០ រៀល និង គ្មានដំបូល ៤,០០០ រៀល។ គូរបញ្ជាក់ផងដែរថាការប្រកួតនេះក៏មានផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

12829309_767899536678544_7104166117464773553_o

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ