លោក Rafael Benitez ក្លាយ​ជា​អ្នកចាត់ការ​ទូទៅថ្មី​ក្លឹប Newcastle

លោក Rafael Benitez បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៣ ​ឆ្នាំ​ជាមួយ​ក្លឹប Newcastle United ដើម្បី​ជួយសង្រ្គោះក្លឹបនេះឲ្យ​នៅ​លេងនៅក្របខ័ណ្ឌ​កំពូល​នៃប្រទេស​អង់គ្លេស​បន្ត​ទៅ​ទៀតនៅរដូវកាលក្រោយ។

លោក Rafael Benitez ចូលកាន់ដំណែងបន្ទាប់​ពី​លោក Steve McLaren ត្រូវបានក្លឹប Newcastle សម្រេចចិត្តបញ្ចប់កុងត្រាក្រោយក្លឹបនេះបង្ហាញទម្រង់លេងមិនបានល្អនោះទេ ពោលគឺបច្ចុប្បន្ននេះក្លឹបនេះស្ថិតនៅលេខ ១៩ ផងដែរ។ លោក Benitez មាន ១០ ​ប្រកួត​ទៀត​ក្នុង​ដៃ​​ដើម្បីសង្រ្គោះ​ក្លឹប Newcastle ឲ្យនៅ​បន្ត​លេង​នៅ Premier League នៅរដូវកាលក្រោយ។ គួរបញ្ជាក់ផងដែរថាការប្រកួត​ដំបូង​របស់​លោក Benitez នឹងត្រូវ​លេងក្រៅ​ដី ដោយ​ប្រឈម​មុខ​ជាមួយ​ក្រុម​កំពូល​តារាង Leicester City នៅ​យប់​ថ្ងៃ​ចន្ទខាងមុខនេះ៕

12806011_1191467450863499_1119587160580159906_n

12250_1192274207449490_2457716018066431281_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Newcastle

មតិយោបល់

Sponsor

អត្ថបទថ្មីៗ