ក្រុមយុវជនជម្រុះរបស់ក្លឹបភ្នំពេញក្រោន យកឈ្នះក្រុមស៊ីម៉ាក់ ៥-១ ក្នុងការប្រកូតមិត្តភាព

ក្រុមយុវជនភ្នំពេញក្រោនបានបន្តការឈ្នះរបស់ខ្លួនដោយបានយកឈ្នះទៅលើក្រុមស៊ីម៉ាក់ ៥-១ នៅកីឡដ្ឋាន RSN ព្រឹកមិញនេះ។ កីឡាករ ណុប ដាវីន និង ម៉ែន ពិភព រកបានគ្រាប់បាល់នាំមុខ ២ គ្រាប់ក្រុមយុវជនជម្រុះអាយុក្រោម ១៦ និង ១៨ ឆ្នាំនៅ ២០ នាទីដំបូង ស្របពេលដែលកីឡាករ Aaron Sexton រកបានមួយគ្រាប់នៅនាទីទី ៣០។ ការផ្លាស់ប្តូរកីឡាករ អ៊ុក សុវណ្ណ និង ម៉ាត់ សាក់រ៉ូវី ជួយឲ្យក្រុមយុវជនភ្នំពេញក្រោនកាន់តែរឹងមាំ ជាមួយនឹងគ្រាប់ទៅ ៣ រកបានដោយការបញ្ជូនបាល់ដ៏ល្អរបស់កីឡាករ សុវណ្ណ ទៅឲ្យសាក់រ៉ូវី នៅនាទីទី ៦៣។ ក្រោយមកកីឡាករ សុវណ្ណដដែលបញ្ជូនបាល់ឲ្យកីឡាករ សាក់រ៉ូវីរកបានគ្រាប់ទី ៤ និង គ្រាប់ចុងក្រោយរកបានកីឡាករ សុវណ្ណនៅចុងម៉ោងតែម្តង។

ជួរក្រោយ៖ កក្កដា, ចិត្រា, សំណាង, ចាន់ដារ៉ា, ណុប ដាវីន, Yebenes, ជួរមុខ៖ ម៉ូស្លីម, សាន ដាវីន, ពិសិដ្ឋ, ចាន់សុភ័ត្រ, ពិភព

12801372_10153363351015264_3132276734071312313_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ