បុណ្យទន្លេលើកទី២អមដោយកីឡាទាំង១១ប្រភេទនឹងចាប់ផ្តើមនៅថ្ងៃនេះ

បុណ្យទន្លេលើកទី២នៅកម្ពុជានឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១១ ខែមីនានេះហើយខណៈដែលកីឡាចំនួន១១ប្រភេទនឹងបង្ហាញខ្លួនអង្រួនអារម្មណ៍មនុស្សរាប់សែននាក់ដែលរំពឹងថានឹងចូលរួមក្នុងពិធីបុណ្យដ៏ធំនេះ។ តាំងពីយប់ម្សិលមិញមកម្ល៉េះ មនុស្សម្នាយ៉ាងច្រើនកុះករបានធ្វើដំណើរទស្សនា និងជាវផលិតផលនៅតាមបណ្តាស្តង់នានាដែលមានដាក់តាំងលក់នៅតាមបណ្តាមាត់ទន្លេមេគង្គតែម្តង។ ទីក្រុងកំពង់ចាមបានប្រែប្រួលក្លាយជាទីក្រុងដ៏ស្រស់បំព្រងអមដោយពន្លឺភ្លើងនាពេលរាត្រីភ្លឺចិញ្ចាចដើម្បីទទួលស្វាគមន៍មនុស្សម្នាគ្រប់ទិសទីដែលនឹងធ្វើដំណើរមកកម្សាន្តក្នុងកម្មវិធីនេះ។

បុណ្យទន្លេ​លើកទី២ ដែល​ជា​ព្រឹត្តិការ​ណ៍​ផ្តោត​ជា​ចម្បង​ទៅ​លើ​វិស័យទេសចរណ៍ និង​កីឡាត្រូវ​បាន​រាជរដ្ឋា​ភិបាល​នៃព្រះ​រាជា​ណាចក្រកម្ពុជា​អនុញ្ញាត​ឲ្យធ្វើ​ឡើងនៅ​ខេត្តកំពង់ចាម​ដោយ​មាន​ចំនួន ៣ ថ្ងៃ​ចាប់ពីថ្ងៃ​ទី១១ ដល់​ទី១៣ ខែ​មីនា ឆ្នាំ ២០១៦ ខណៈ​ដែលកីឡា​ចំនួន ១១ ប្រភេទក៏នឹងមានវត្តមាននៅក្នុងពិធីនេះផងដែរ ដោយកីឡាដែលមាន​ប្រិយភាពនិង​ប្លែកៗ​ទាំងនោះរួមមានដូចជា៖ កីឡារត់​ប្រណាំង​លក្ខណៈ​មហា​ជន​, ការ​ប្រកួត​បាល់​ទះ,​ ការប្រកួត​កីឡា​ហែល​ទឹក​មហាជន, កីឡាករ​អុក​ចត្រង្គ​,កីឡា​ចំបាប់​បុរាណ,កីឡា​ទូក​ក្តោង​សម្តែង​, កីឡា​សម្តែង​លើ​ទឹក, កីឡា​ទូក​ប្រពៃណី​ខ្នាតតូច​, កីឡា​ឆត្រយោង និងកីឡា​ប្រដាល់​ក្បាច់​បុរាណខ្មែរជាដើម។ យោងតាមការរំពឹងទុករបស់គណៈកម្មាការរៀបចំ បានឲ្យដឹងថាក្នុងពិធីបុណ្យនេះនឹងមានការចូលរួមពីទស្សនិកជនរាប់សែននាក់ពោលគឺអាចច្រើនជាងកាលពីបុណ្យទន្លេលើកទី១ នៅខេត្តក្រចេះកាលពីឆ្នាំមុន៕

River Festival 3

River Festival 1

River Festival

River Festival 2អត្ថបទ៖ មករា

រូបភាព៖ បារាំង (ពិធីបុណ្យទន្លេលើកទី១នៅខេត្តក្រចេះ)

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ