Tiger Street Football Festival 2016 រកឃើញជើងខ្លាំងទាំង ៥ ក្រុមនៅមណ្ឌលបាត់ដំបងហើយ

បន្ទាប់ពីបានបញ្ចប់ការប្រកួតជម្រុះនៅមណ្ឌលខេត្តសៀមរាបរួចមក ការប្រកួត Tiger Street Football  Festival 2016 ក៏ទើបតែបានរកឃើញក្រុមជើងខ្លាំងចំនួន ៥ នៃមណ្ឌលខេត្តបាត់ដំបងផងដែរ។ ក្នុងការប្រកួតដែលមានការចូលរួមពីសំណាក់កីឡាករចំនួន ៣៦៤ នាក់នៃក្រុមចំនួន ៥២ នេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏រំភើប និងមានមហាជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះដែរ គេបានរកឃើញក្រុមខ្លាំងចំនួន ៥ ក្រុមដែលនឹងត្រូវចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី១៣ ខែមីនា រួមមានក្រុម FC Crown ដែលជាក្រុមជាប់ជ័យលាភីលេខ១ និងបានទទួលរង្វាន់ជាប្រាក់ ១៥០០ ដុល្លារ  ក្រុម B.M.S Club ដែលជាក្រុមជាប់ជ័យលាភីលេខ២ បានទទួលរង្វាន់ជាប្រាក់ ១០០០ ដុល្លារ ក្រុមធនាគារស្រូវ ដែលជាក្រុមជាប់ជ័យលាភីលេខ៣ បានទទួលរង្វាន់ជាប្រាក់ ៥០០ ដុល្លារ ក្រុម FOX Zone (B) ដែលជាក្រុមជាប់ជ័យលាភីលេខ៤ បានទទួលរង្វាន់ជាប្រាក់ ២០០ ដុល្លារហើយចំណាត់ថ្នាក់លេខ៥ បានទៅលើក្រុម Tiger Night។

សូមបញ្ជាក់ថា ក្រោយពីការប្រកួតជម្រុះតាមខេត្តនានាបានបញ្ចប់ ការប្រកួតជម្រុះនៅមណ្ឌលចុងក្រោយពោលគឺនៅរាជធានីភ្នំពេញនឹងត្រូវធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ (ខាងមុខសាលមហោស្រព) នៅថ្ងៃទី ១១- ១២ ខែមីនា ខាងមុខនេះ៕

12654577_206042143083283_8922421284165131602_n

12794529_136216333436529_7062308863447472640_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ