លោកឬទ្ធី សំណាង នឹងដឹកនាំប្រតិភូកម្ពុជាសម្រាប់ការប្រកួតជម្រុះ World Cup ជាមួយស៊ីរី

ខណៈដែលការប្រកួតជម្រុះពានរង្វាន់ World Cup រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិស៊ីរីនឹងត្រូវឈានចូលមកដល់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចប្រគល់ភារកិច្ចជាប្រធានដឹកនាំគណៈប្រតិភូកម្ពុជាជូនដល់លោក ឬទ្ធី សំណាង ដែលជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនដើម្បីចូលរួមក្នុងការប្រកួតដ៏សំខាន់នេះ។ ក្នុងយុទ្ធនាការនេះដែរលោកប្រធានក្លឹបបាល់ទាត់ជើងឯកលីកកំពូលកម្ពុជា៦សម័យកាលរូបនេះនឹងត្រូវដឹកនាំក្រុមកីឡាករ មន្ត្រី ក៏ដូចជាគ្រូបង្វឹកចំនួន ៣៦រូបដើម្បីធ្វើការប្រកួតជុំចុងក្រោយនៅក្នុងពូល E ដែលនឹងប្រព្រឹត្តទៅនៅលើទីលាននៃកីឡដ្ឋាន Al-Seeb Stadium នៃប្រទេសអូម៉ង់ដែលជាទឹកដីកណ្តាលនោះ។ សូមបញ្ជាក់ផងដែរថា ក្រៅពីមានចំណង់ចំណូលចិត្តចំពោះវិស័យកីឡាបាល់ទាត់ លោក ឬទ្ធី សំណាង ក៏ត្រូវបានទទួលស្គាល់ថាជាបុគ្គលមួយរូបដែលបានរួមចំណែកដ៏សកម្មក្នុងការជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ដែលគេអាចមើលឃើញយ៉ាងច្បាស់តាមរយៈការកសាងកីឡដ្ឋានផ្ទាល់ខ្លួនដ៏ធំរបស់ក្លឹប ការពង្រឹងសមត្ថភាពកីឡាករនៅក្នុងស្រុកនិងនៅតាមសហគមន៍នានា ព្រមទាំងការបង្កើតឡើងនូវក្រុមថ្នាលយុវជនមុនគេនៅក្នុងប្រទេសផងដែរ មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់បានបំពេញតួនាទីជាអ្នកចាត់ការក្រុម Cambodia All Stars ក្នុងជំនួបជាមួយក្រុមយក្ស​ Buriram United របស់ប្រទេសថៃ និងបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ដែលមហាជនខ្មែរទូទៅនៅចងចាំមិនភ្លេចនៅឡើយ។ ក្រ

PPCFC 2016 Jerseys Press

លោក ឬទ្ធី សំណាង ក្នុងកម្មវិធីសន្និសីទសារព័ត៌មានអំពីឯកសណ្ឋានថ្មីនាពេលកន្លងមក

11

សកម្មភាពរបស់លោកប្រធានក្លឹបភ្នំពេញក្រោនរួមជាមួយកីឡាករនានាក្នុងកម្មវិធីចុះតាមសហគមន៍

 

អត្ថបទ និងរូបភាព៖ មករា

 

 

 

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ