Ronaldo ត្រលប់ទៅឈកំពូលតារាងអ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេវិញ

ក្រោយការយកឈ្នះរបស់ក្លឹប Real Madrid កាលពីថ្ងៃសៅរ៍កន្លងទៅនេះ កីឡាករ Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបនោះរកបាន ៤ គ្រាប់ហើយត្រលប់ទៅឈនៅកំពូលតារាងអ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេដោយរកបាន ​២៧ គ្រាប់។ ក្នុង ៤ គ្រាប់ដែលកីឡាករ Ronaldo រកបានមាន ២ គ្រាប់គឺធ្វើបានយ៉ាងល្អឥតខ្ចោះពោលគឺ មួយគ្រាប់គឺជាស៊ុតពីចម្ងាយប្រហែលជាជាង ៣០ ម៉ែត្រ និងមួយទៀតគឺជាការស៊ុតបាល់ Free-kick យ៉ាងល្អផងដែរ។ បច្ចុប្បន្ននេះកីឡាករ Luis Suarez ដែលរកបាន ២៦ គ្រាប់ និង កីឡាករ Messi រកបាន ២១ គ្រាប់នោះឈនៅលំដាប់ទី ២ និង ទី ៣។

12814398_986070981429461_5387710510213044931_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Liga BBVA

មតិយោបល់

Sponsor

អត្ថបទថ្មីៗ