គូូដណ្តើមខ្សែក្រវ៉ាត់ពីរកម្មវិធីផ្សេងគ្នា សម្រាប់ថ្ងៃអាទិត្យនេះ!

នៅថ្ងៃអាទិត្យ ល្ងាចនេះនាវេលាម៉ោង ១៨: ០០ តទៅនៅស្ទូឌីយ៉ូបាយ័នស្ទឹងមានជ័យ មានការប្រកួតចំនួនពីរគូ ដែលមួយគូជាសមាសភាពដណ្តើមខ្សែក្រវ៉ាត់ Carabao វគ្គ៣ គឺនាគខ្មៅ ឃីម ឌីម៉ា ត្រូវជួបនឹងកីឡាករមកពីប្រទេសថៃ Lom Rang Sor.Na Care កីឡាករពីររូបទៀតដែលជាសមាសភាពជាលក្ខណៈមិត្តភាពអន្តរជាតិនោះគឺកីឡាករទម្ងន់ស្រាល ឯម សុធី ប៉ះនឹងកីឡាករមកពីប្រទេសថៃ Thvi Sub Thor.Mueng Namdam ។

ការប្រកួតនេះ នឹងធ្វើឡើងនៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ហើយក៏មានការផ្សាយផ្ទាល់តាមរយៈ Bayon TV ផងដែរ។

3

 

ដោយឡែក ការប្រកួតក្នុងកម្មវិធីដណ្តើមខ្សែក្រវ៉ាត់គូប៊ូតា រដូវកាលទី៣ បានវិលត្រឡប់មកវិញហើយ ដែលនឹងចាប់ផ្តើមការប្រកួតរបស់ខ្លួន ចាប់ពីសប្តាហ៍នេះតទៅ។

ក្នុងសប្តាហ៍ទី១នេះ កីឡាករ រឿង សារ័ត្ន ត្រូវជួបនឹងកីឡាករ ចាន់ ប៊ុនហឿន និងកីឡាករ ចាន់ រក្សា ប៉ះកីឡាករ សេង ស្រឿន ។

តើកីឡាករទាំងបួននាក់នេះ អ្នកណានឹងត្រូវបាន៣ពិន្ទុ?

សម្រាប់កម្មវិធីនេះ ធ្វើឡើងនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោរ វេលាម៉ោង ១៣:០០ នាទីរសៀលតទៅ នឹងមានការផ្សាយផ្ទាល់តាមរយៈ BTV News ផងដែរ។

2

អត្ថបទ៖ បារាំង

រូបភាព/ប្រភព៖ បាយ័ន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ