MCL 2016: ភ្នំពេញក្រោនស្គាល់បរាជ័យជាលើកដំបូង

ក្លឹបបាល់ទាត់ជើងឯក៦សម័យកាលភ្នំពេញក្រោនបានទទួលការបរាជ័យជាលើកដំបូងរបស់ខ្លួននាល្ងាចម្សិលមិញនេះ ក្រោមថ្វីជើងម្ចាស់ជើងឯករងណាហ្គា។

ការប្រកួតចាប់ផ្តើមឡើងប្រមាណ២៦វិនាទី ណាហ្គា អាចបំប៉ោងសំណាញ់ភ្នំពេញក្រោន ដោយកីឡាករ គួច សុកម្ភៈ នាំមុខក្រុមភ្ញៀវ ភ្នំពេញក្រោន លុះដល់នាទីទី ៦៥ កីឡាករ Privat បានបំប៉ោងសំណាញ់ទី ១គ្រាប់ទៀត ធ្វើអោយក្រុមម្ចាស់ផ្ទះនាំមុខ ២ទល់និង០។ ក្រុមភ្ញៀវភ្នំពេញក្រោនបានព្យាយាមវាយបកយ៉ាងច្រើនរហូតក្នុងនាទីទី ៨០ ទើបអាចបំបែកពងមាន់ដោយ កីឡាករ ស៊ាន ពិសារ

ចប់ការប្រកួត ណាហ្គា ២ – ១ ភ្នំពេញក្រោន។

4

_MG_8791

_MG_8806new

_MG_8841new

_MG_8915

អត្ថបទ៖ បារាំង

រូបភាព៖  ឈឿន បារាំង និង PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ