ណាហ្គាវើល ប៉ះ ភ្នំពេញក្រោន ខណៈ អាស៊ីអឺរ៉ុប ទទួល ខេមបូឌានថៃហ្គ័រ ល្ងាចនេះ

ក្លឹបភ្នំពេញក្រោន ក្នុងសប្តាហ៍នេះជួបប្រកួតជាមួយ ក្លឹបណាហ្គាវើល នៅថ្ងៃសៅរ៍ ទី៥ ខែមិនា វេលាម៉ោង ៦ ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតសងសឹករវាងក្លឹបជើងឯក និង ជើងឯករងរដូវកាល ២០១៥ ផងដែរ។ ក្នុងនោះផងដែរ ក្លឹបភ្នំពេញក្រោនក៏សង្ឃឹមថាអ្នកគាំទ្ររបស់ក្លឹបភ្នំពេញក្រោននឹងអង្គុយនៅកន្លែងដែលបានកំណត់នៅក្នុងផែនទីដែលស្ថិតពីក្រោយកន្លែងអង្គុយរបស់កីឡាករបម្រុងក្រៅដី។

ចំណែកឯនៅម៉ោង ៣:៣០ រសៀលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃដដែលនេះផងដែរក្លឹបអាស៊ីអឺរ៉ុប និងទទួលក្លឹប ខេមបូឌានថៃហ្គ័រផងដែរ។ ការប្រកួតនេះអាចនិយាយបានក៏ជាការប្រកួតមួយគួរឲ្យចាប់អារម្មណ៍ផងដែរ ព្រោះក្រុមទាំងក្រោយពីរប្រកួតមិនទាន់មានក្រុមណាមានពិន្ទុនៅឡើយទេ។

រីឯតម្លៃវិញដោយសារតែនៅថ្ងៃសៅរ៍មានពីរប្រកួតនៅពហុកីឡដ្ឋានអូឡាំពិកដូច្នេះសំបុត្រចូលរួមទស្សនាមានតម្លៃ ៦,០០០ (កន្លែងមានដំបូល) និង ៤,០០០ រៀល (កន្លែងគ្មានដំបូល)។

12783736_10153341113840264_617230437929330277_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ