ក្តៅៗ Cambodia All stars នឹងជួបក្រុម Laos All Stars នៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះហើយ!

ពហុកីឡដ្ឋានជាតិអូឡាំពិករបស់កម្ពុជានឹងបើកទ្វារដើម្បីទទួលក្រុម Laos All Stars ក្នុងការប្រកួតមិត្តភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៦.៣០នាទី ខាងមុខនេះក្នុងឱកាសរំឮកខួបអនុស្សាវរីយ៍លើកទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមបញ្ជាក់ថា នាពេលកន្លងមកក្រុម Cambodia All Star ធ្លាប់បានបំបាក់ក្រុមជើងខ្លាំងរបស់ប្រទេសថៃចំនួនពីររួចមកហើយគឺក្រុម Muang Thong United (៤-៣) និងក្រុម Buriram United (ឈ្នះដោយគ្រាប់បាល់ប៉េណាល់ទី)៕

12718256_1713344585569709_8412281058198724493_n

_MG_4658

ក្រុម Cambodia All Star កាលក្នុងជំនួបជាមួយក្រុម Muang Thong United របស់ថៃនាពេលកន្លងមក

អត្ថបទ៖ មករា

រូបភាព៖ បារាំង និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ