ប្រណាំងកង់ផ្លូវរាបប្រចាំឆ្នាំ២០១៦ចាប់ចេញដំណើរកាលពីព្រឹកមិញនេះហើយ!

កម្មវិធីប្រណាំងកង់ផ្លូវរាបប្រចាំឆ្នាំ២០១៦ ដែលនឹងត្រូវធ្វើដំណើរឆ្លងកាត់ខេត្តចំនួន ៥នៅប៉ែកបូពា៌នៃប្រទេសកម្ពុជាក្នុងចម្ងាយផ្លូវប្រមាណជាជាង ៤០០គីឡូម៉ែត្របានចាប់ផ្តើមចេញដំណើរហើយកាលពីព្រឹកមិញនេះដោយកីឡាករ កីឡាការិនីទាំងអស់បានមកជួបជុំគ្នាតាំងពីព្រឹកព្រលឹមស្រាងៗមកម្ល៉េះនៅក្នុងបរិវេណនៃសួនច្បារខាងមុខសណ្ឋាគារសុខាភ្នំពេញនាតំបន់ត្រើយម្ខាង។

ការប្រកួតដែលត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន​ RMA Cambodia នេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៥ថ្ងៃដោយបានចាប់ផ្តើមធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះ​ទៅកាន់ស្រុក​ស្គន់ក្នុង​ខេត្តកំពង់​ចាមរួច​បន្តទៅ​ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ព្រៃ​វែង ខេត្ត​ស្វាយ​រៀង និង​ត្រូវមកបញ្ចប់​នៅ​ក្រុង​តាខ្មៅខេត្ត​កណ្តាលវិញ​។​ ការប្រកួត​នេះមានការចូលរួមពីបណ្តាកីឡាករ កីឡាការិនីដែលត្រូវបានសម្រិត​សម្រាំងដោយសហព័ន្ធខ្មែរ​កីឡា​ទោចក្រ​យានចំនួន ៥០ នាក់ (ស្រី ៥ នាក់) មក​ពី​ក្លឹប​ចំនួន ៩  រួមមានក្លឹប​កង់​តា​ខ្មៅ សាកលវិទ្យាល័យ​ធនធាន​មនុស្ស ខេត្តកណ្តាល ក្លឹបកង់​មេគង្គ ក្លឹប​ឫទ្ធិសែន ក្លឹបកង់​ហោះ  កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខេត្តបាត់ដំបង និង​ក្លឹប​កង់​អង្គរ​សាយឃ្លីង។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ថ្ងៃនេះអត្តពលិកទាំងអស់នឹងត្រូវសម្រាក១យប់នៅ​ក្នុង​ការ​ប្រកួត ១ កំណាត់​ផ្លូវៗ ឬ​ពី​ខេត្ត​មួយទៅ​ខេត្ត​មួយដោយអាជ្ញាធរ​ខេត្តទាំងនោះគឺ​ជា​អ្នក​ទទួលខុស​ត្រូវ​លើ​ការ​ហូបចុក និង​ការ​ស្នាក់​នៅផ្ទាល់តែម្តង៕

_MG_8377new

_MG_8380new

_MG_8408new

_MG_8415new

 

អត្ថបទ និងរូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ