សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសជ្រើសរើសកីឡាករយុវជនអាយុក្រោម ១៥ ឆ្នាំ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជ្រើសរើសកីឡាករយុវជនអាយុក្រោម ១៥ ឆ្នាំដើម្បីធ្វើតេស្តត្រៀមរៀបចំក្រុមយុវជនអាយុក្រោម ១៥ ឆ្នាំនៃមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិចាប់ពីឆ្នាំ២០១៦ នេះតទៅ។ ការជ្រើសរើសនេះខាងសហព័ន្ធនឹងជ្រើសរើសកីឡាករយុវជនអាយុ ១៥ ឆ្នាំ មួយក្រុមសម្រាប់ហ្វឹកហាត់ ស្នាក់នៅ និងសិក្សានៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិផ្ទាល់តែម្តយដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្នោះទះ។ ការធ្វើតេស្តនេះគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិទន្លេបាទី។

12122733_1555053708139753_3251378672586153250_n

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ