ប្រវត្តិដឹកនាំរបស់ Sir Alex Ferguson អ្នកចាត់ការកំពូលរបស់ក្លឹបបិសាចក្រហមអង់គ្លេស

លោក Sir Alex Ferguson អាចនិយាយបានថាជាអ្នកចាត់ការទូទៅកំពូល និងជោគជ័យមួយរូបរបស់ក្លឹប បិសាចក្រហម Manchester United។ ក្នុងការដឹកនាំរបស់លោក Sir Alex Ferguson រយៈពេល ២៦ ឆ្នាំនេះលោកដឹកនាំក្រុមចូលរួមបាន ១៥០០ ប្រកួត និងឈ្នះពានបាន ៣៨ ឯណោះដោយក្នុងនោះរួមមានទាំងពានរង្វាន់ក្នុងក្របខណ្ឌ Premier League ចំនួន១៣លើក ពាន FA Cup បាន៥លើក ព្រមទាំងពាន UEFA Champion League ចំនួន២ដងនិងពានដទៃទៀតផងដែរ។ ជាមួយនឹងស្នាដៃដ៏ធំធេងនេះនៅក្នុងឆ្នាំ ១៩៩៩ លោកត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរយយស Queen’s Birthday Honours ពីសំណាក់ព្រះមហាក្សត្រីយានីអង់គ្លេសថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះលោកក៏ត្រូវបានទទួលស្គាល់ថាជាអ្នកចាត់ការដែលបានដឹកនាំក្លឹបបិសាចក្រហមបានយូរជាងគេផងដែរ។សូមបញ្ជាក់ថា អ្នកចាត់ការសញ្ជាតិស្កុតឡែនរូបនេះ បានចាប់កំណើតនៅឆ្នាំ១៩៤១ និងបានចូលមកដឹកនាំក្រុម Manchester United ក្នុងឆ្នាំ១៩៨៦ រហូតដល់ពេលចូលនិវត្តន៍នាឆ្នាំ២០១៣។

12784739_1031870730206204_863851433_n

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ