តំបន់ CONMEBOL និង CONCACAF រកឃើញប្រទេសដែលត្រូវទៅ World Cup 2014 ហើយ

សម្រាប់លេខមុនលោកអ្នកពិតជាបានដឹងរួចមកហើយ

ពីប្រទេសណាខ្លះនៅទ្វីបអាស៊ីដែលបានទៅ World Cup នៅប្រទេសប្រេស៊ីល សម្រាប់ទស្សនាវដ្តី CamSportsលេខនេះ នឹងនាំលោកអ្នកដឹង ថាតើ​ប្រទេសណា ខ្លះនៅតំបន់ CONMEBOL និង CONCACAF ដែលមានមុខនៅប្រទេសប្រេស៊ីលឆ្នាំ 2014នេះ។
World Cup khmer

neymarតំបន់ CONMEBOL
តំបន់ CONMEBOL ឬទ្វីបអាមេរិកខាងត្បូងមាន បួនកៅអីកន្លះសម្រាប់ទៅ World cup 2014 ដែល 4កៅអី ពីលេខ 1 ដល់ លេខ​4 អាចទៅអង្គុយចាំមុននៅប្រេស៊ីលមានដូចជា Argentina, Colombia, Chile, Ecuadorចំណែកអ្នកលេខ 5ត្រូវលេងចម្រុះជាមួយប្រទេសJordan នៅ​ទ្វីប​​​អាស៊ី។ សម្រាប់លទ្ធផលចុងក្រោយប្រទេស Uruguay ដែលមានចំណាត់ថ្នាក់លេខ 5 មកពីទ្វីបអាមេរិកខាងត្បូងបានយកឈ្នះ ប្រទេស Jordan មកពីទ្វីបអាស៊ី ដែលជាហេតុធ្វើឲ្យកន្លះកៅអីសម្រាប់ទ្វីបអាស៊ីនោះ ប្រគល់ឲ្យទ្វីបអាមេរិកខាងត្បូង ដើម្បីបង្គ្រាប់ 5កៅអីសម្រាប់ទៅ World Cup 2014។
ប្រទេសប្រាំនៅទ្វីបអាមេរិចខាងត្បូងដែលមានមុខទៅ​ FIFA World Cup 2014 នៅប្រេស៊ីលមានដូចជា៖
• Argentina
• Colombia
• Chile
• Ecuador
• Uruguay
តំបន់ CONCACAF
ចំណែកឯតំបន់ CONCACAF ឬទ្វីបអាមេរិកខាងជើង កណ្តាល និងការ៉ាអ្វីបមាន 3 កៅអីកន្លះដែលក្នុងនោះ ប្រទេសដែលមានចំណាត់ថ្នាក់ 1 ដល់ 3 មានកៅអីនៅប្រទេសNeymar does a dance world cupប្រេស៊ីលស្រាប់ សម្រាប់ ប្រទេសដែលមានចំណាត់ថ្នាក់លេខ 4 នឹងត្រូវធ្វើការប្រកួតជាមួយប្រទេសដែលមានចំណាត់ថ្នាក់លេខ 1 របស់ទ្វីបអូសេអានី ដែលមានកន្លះកៅអី ប៉ុន្តែដោយសារ Mexico បានយកឈ្នះ New Zeland ទើបបានទៅលេង World Cup នៅប្រេស៊ីលបាន។
ប្រទេសបួននៅទ្វីបអាមេរិកខាងជើង កណ្តាល និងការ៉ាអ្វីបដែលមានមុខទៅ FIFA World Cup 2014 នៅប្រេស៊ីលមានដូចជា៖
• USA
• Costa Rica
• Honduras
• Mexico
បើតាមការវិភាគរបស់់ទស្សនាវដ្តី CamSports យើងខ្ញុំ​ World Cup 2014 នៅប្រេស៊ីលនេះ ប្រហែលជាគេចមិនផុតពីប្រទេសដែលធ្វើជាម្ចាស់ផ្ទះលើកនេះទេ ព្រោះ ប្រេស៊ីលគឺជាប្រទេសមួយ​ដែល​ខ្លាំងខាង​វិស័យបាល់ទាត់នេះ និងពោរពេញទៅដោយកីឡាករដែលល្បីៗជាច្រើន ៕

មតិយោបល់

Sponsor

អត្ថបទថ្មីៗ