MCLសប្តាហ៍ទី២៖ បីក្លឹបទទួលបាន៣ពិន្ទុខណៈក្លឹបខ្លះទៀតបានត្រឹមស្មើនិងបរាជ័យ

ការប្រកួតមិត្តហ្វូនខេមបូឌានលីក ២០១៦ សប្តាហ៍ទី ២ បានបញ្ចប់ដោយមានក្លឹបបីទទួលបានពិន្ទុពេញ ពោលគឺឈ្នះទាំងពីរប្រកួតដោយមាន ៦ ពិន្ទុ។ ក្លឹបទាំងបីនោះរួមមាន៖​ ក្លឹបក្រសួងការពារជាតិ ក្លឹបព្រះខ័នរាជស្វាយរៀង និងក្លឹបបឹងកេតអង្គរ។ នៅក្នុងសប្តាហ៍ទី ២ នេះក្លឹបទាំងបីនេះនៅតែបន្តបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះដោយទទួលបាន ៣ ពិន្ទុក្រោយឈ្នះគូប្រកួតរបស់ខ្លួន។​  ក្នុងនោះក្លឹបក្រសួងការពារជាតិបានយកឈ្នះលើក្លឹបជើងឯករងរដូវកាលមុន ណាហ្គាវើលក្នុងលទ្ធផល ១-០ ដោយបានឆ្លងកាត់ការប្រកួតយ៉ាងតឹងតែងបំផុត។ រីឯក្លឹបបឹងកេតអង្គរបានបំបាក់ក្លឹបវេស្ទើន ក្នុងលទ្ធផល ៦-០ ស្របពេលដែលក្លឹបព្រះខ័នរាជស្វាយរៀង លត់ក្លឹបខេមបូឌានថៃហ្គ័រ ៦-១ ​នៅកីឡដ្ឋានខេត្តស្វាយរៀងផ្ទាល់តែម្តង។ ចំណែកឯគូប្រកួតផ្សេងទៀតរួមមានក្លឹបជើងឯករដូវកាល២០១៥ ភ្នំពេញក្រោនបានត្រឹមស្មើគ្នា ០-០ ជាមួយនឹងក្លឹបប៉ូលីសខណៈដែលក្លឹបស៊ីម៉ាក់បានរកឃើ់ញជ័យជម្នះដំបូងរបស់ខ្លួនតាមរយៈការទាត់បំប៉ោងសំណាញ់ទីក្លឹបអាស៊ីអឺរីុបបានសម្រេចក្នុងលទ្ធផល ៥-១៕

Table-Camsports

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ