ក្លឹប Liverpool ប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ​​ Capital One Cup ជាមួយក្លឹប Manchester City

ក្លឹបកំពូលនៅ​ក្នុងប្រទេសអង់គ្លេស​​ពីរ​ ក្លឹប​ហង្ស​ក្រហម Liverpool និង​ក្លឹប Manchester City នឹង​ត្រូវ​ជួប​គ្នា​ក្នុង​ការប្រកួតវគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ Capital One Cup នៅ​កីឡដ្ឋាន Wembley នាវេលា​ម៉ោង​១១:៣០​នាទី​យប់នេះ។ ក្រោយការប្រកួតជម្រុះជាច្រើនជុំរួចមកទីបំផុតនៅសល់តែក្លឹបធំពីរនេះប៉ុណ្ណោះដែលត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនាយប់នេះ។ លោក Jurgen Klopp កំពុង​មានក្តីសង្ឃឹមឈ្នះ​ពាន​ទី ​១ ​ក្នុង​រដូវ​កាល​​​​ដំបូង​​ឲ្យ​ក្រុម Liverpool ចាប់​តាំង​ពី​ចាកចេញ​ពី​ក្លឹប Borussia Dortmund ។ ស្រប​ពេល​ដែល​​លោក Manuel Pellegrin ក៏​ចង់​បាន​ពាន​ចុងក្រោយ​ឲ្យ Manchester City មុន​លោកចាកចេញនាចុងរដូវកាលនេះ។

12592776_815918151875339_5533473160686815435_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Capital One Cup

មតិយោបល់

Sponsor

អត្ថបទថ្មីៗ