មតិលោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Oriol Mohedano ក្រោយស្មើគ្នា​ជាមួយប៉ូលីស

លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Oriol Mohedano បាននិយាយក្រោយការប្រកួតស្មើគ្នាជាមួយក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ ០-០ កាលពីល្ងាចមិញនេះថា។ “នេះមិនមែនជាថ្ងៃល្អសម្រាប់ក្រុមយើងនោះទេ។ យើងចង់បានច្រើនជាងអ្វីដែលយើងទទួលបានក្នុងការប្រកួតនេះ។ យើងគួរតែធ្វើការសម្រុកឲ្យបានច្រើននេះក្នុងតង់ទី ១ ប៉ុន្តែយើងមិនបានវាយសម្រុកឲ្យបានដូចអ្វីដែលយើងគ្រោងទុកនោះទេ។ សូមសរសើរចំពោះគូរប្រកួតរបស់យើងដែើលេងបានយ៉ាងល្អក្នុងតង់ទី ១។ ក្រោយការប្រកួតយើងពិតជាសោកស្តាយ លទ្ធផលនេះមិនមែនជាលទ្ធផលដែលយើងចង់បាននោះទេ។ យើងគាបសង្កត់ដើម្បីជ័យជម្នះ ប៉ុន្តែមិនបានសម្រេច។ ”

Oriol

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ