លោក Gianni Infantino ក្លាយជាប្រធាន FIFA ថ្មី

លោក Gianni Infantino បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន FIFA ថ្មី​ទី​៩​ បន្ទាប់​ពី​ទទួល​បាន ១១៥ សំឡេង នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​២។ បុរស​ជនជាតិ​ស្វីស​ ដែលមានវ័យ​ ៤៥ ឆ្នាំ​រូបនេះ​​ជា​អគ្គលេខាធិការ​របស់ UEFA  បាន​ឈ្នះ​បេក្ខជន​ពីរ​ផ្សេង​ទៀត គឺ​លោក Salman Bin Ibrahim al-Khalifa (លេខ​២) និង​រាជ​បុត្រ Ali bin Hussein របស់​ប្រទេស​ហ្សកដានី (លេខ​៣)។

លោក Infantino ឡើង​បន្ត​វេន​ពី​លោក Sepp Blatter អតីត​ប្រធាន FIFA ដែល​ត្រូវ​កាត់​ទោស​មិន​ឲ្យ​ពាក់​ព័ន្ធ​រាល់​សកម្មភាព​កីឡា​៨​ឆ្នាំ ក្រោយ​មក​បន្ថយ​សល់​៦​ឆ្នាំ ជាមួយ​នឹង​លោក Michel Platini អតីត​ប្រធាន UEFA ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ប្រធាន​ថ្មី​រូប​នេះ​បាន​សច្ចា​ថា​នឹង​ស្ដារ​មុខ​មាត់​ថ្មី​ឲ្យ​ FIFA ឡើង​វិញ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ពុក​រលួយ​ជា​បន្ត​បន្ទាប់​ក្នុង​ស្ថាប័ន​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ខាងក្រោមនេះជាលទ្ធផលក្នុងការបោះឆ្នោត៖

Ballot 1:
HRH Prince Ali Bin Al Hussein: 27 votes
Shk. Salman Bin Ebrahim Al Khalifa: 85 votes
Jérôme Champagne: 7 votes
Gianni Infantino: 88 votes

Ballot 2:
HRH Prince Ali Bin Al Hussein: 4 votes
Shk. Salman Bin Ebrahim Al Khalifa: 88 votes
Jérôme Champagne: 0 votes
Gianni Infantino: 115 votes

12734140_841290349331807_3656458467938837773_n

12744337_841290429331799_3830895866504837796_n

12798849_841373345990174_1413166813306818259_n

12802888_841480409312801_6860991634394702201_n

12802963_841480405979468_1130333112536632246_n

អត្ថបទ៖ រិទ្ធី

រូបភាព និងប្រភព៖ FIFA

មតិយោបល់

Sponsor

អត្ថបទថ្មីៗ