ក្លឹបភ្នំពេញក្រោនបង្ហាញ គ្រូសញ្ជាតិ អ៊ុយក្រែន លោក Oleg Starynskyi

គ្រូសញ្ជាតិ អ៊ុយក្រែន Oleg Starynskyi (30) បានមកដល់កីឡដ្ឋាន RSN នៅថ្ងៃនេះដើម្បីជួយក្លឹបរៀបចំក្រុមយុវជនបន្ទាប់ពីបានចំណាយពេល ៣ ឆ្នាំកន្លះនៅប្រទេសម៉ាឡេស៊ី រួមទាំងចំណាយពេល ៦ ខែក្នុងនាមជាជំនួយការគ្រូក្រុមអាយុវជនអាយុក្រោម ១៧ ឆ្នាំរបស់ជម្រើសជាតិម៉ាឡេស៊ី។ Oleg ចាប់កំណើតនៅ Bila Tserkva នៅជិតទីក្រុង Kiev របស់ប្រទេស អ៊ុយក្រែន និងធ្លាប់លេងឲ្យក្រុមយុវជន FC Arsenal-Kyiv មុននឹងចំណាយពេល ៥ ឆ្នាំរៀនពីការដឹកនាំរឿង នៅសាកលវិទ្យាល័យ Kyiv International។ ទីនោះជាកន្លែងដែលលោកចាប់ផ្តើមបង្វឹង និងធ្វើការឲ្យ Kyiv Regional Federation និងជាគ្រូក្រុមយុវជន FC Arsenal-Kyiv មុននឹងចាប់ផ្តើមរៀនវគ្គបង្វឹងជាមួយនឹង Goal Academy នៅប្រទេសម៉ាឡេស៊ីរយៈពេល ៣ ឆ្នាំ។ លោកបច្ចុប្បន្នមាន UEFA B-license ជាមួយនឹង Coerver Coaching Diploma។ សូមស្វាគមន៍ដល់លោក Oleg នេះជារូបភាពជាមួយង្នកចាត់ការទូទៅក្លឹប Sam Schweingruber៕

10400307_10153330192495264_7538169327836989283_n

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ