NOCC នឹងរៀបចំធ្វើកម្មវិធីរាត្រីយុទ្ធគុននៅល្ងាចនេះ!

កីឡាយុទ្ធគុ​ន ១១ ប្រភេទរបស់កម្ពុជា ចិន កូរ៉េ វៀតណាម ជប៉ុននិងឥណ្ឌុនេស៊ី និងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ «រាត្រីយុទ្ធគុណលើកទី២» ឬ 2nd Martial Arts Night នាវេលាល្ងាចនេះនៅទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សូមបញ្ជាក់ថា កីឡា​១១​ប្រភេទ​ដែលមាន​ប្រភព​មកពី​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​រួមមាន៖​ល្បុក្កតោ​ហាប់​គី​ដូ​, តុង​ហ្គី​ល​ម៉ូ​ដូ, តេ​ក្វាន់​ដូ ITF របស់​កូរ៉េ​, កា​រ៉ា​តេ​ដូ​, អៃ​គី​ដូ​,​គែន​ដូ, ​Kobudo របស់​ជប៉ុន​, វ៉ូ​ស៊ូ​, វ៉ូ​វី​ណា​ម និង​យុទ្ធ​គុន​បញ្ច​សិលារបស់​ឥណ្ឌូនេស៊ី​។​ ព្រឹត្តិការណ៍​នេះត្រូវបានធ្វើ​ឡើង​ក្នុង​គោលបំណងដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​យុទ្ធ​គុន​ដែល​មិន​ធ្លាប់បាន​បញ្ចេញ​សមត្ថភាព​របស់ខ្លួន​ដែល​បាន​ហាត់​កាលពីពេល​កន្លងមក មានឱកាស​បង្ហាញ​ពី​សមត្ថភាព ទេពកោសល្យ និង​ភាព​អស្ចារ្យ​ក្នុងការ​ប្រកួត និង​សម្តែង​ក្បាច់គុន​របស់​ពួកគេ ជាពិសេស​ដើម្បី​រឹតចំណង​សាមគ្គីភាព បង្កើន​មិត្តភាព និង​ភាព​សុខដុម​ក្នុង​រង្វង់​គ្រួសារ​យុទ្ធ​គុនដែលមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាផ្ទាល់តែម្តង​។​

គួររំលឹងផងដែរថា នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ដោយការរៀបចំ​លើក​ទី​១ បាន​ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ​២០១៤។ នៅ​ក្នុងព្រឹត្តិការណ៍នៃការប្រកួត​សម្តែង​ក្បាច់គុន ក្នុង​រាត្រី​យុទ្ធ​គុននេះ​ក៏នឹងមាន​ការដាក់​ពិន្ទុ​យ៉ាង​ត្រឹមត្រូវ​ពី​អ្នកជំនាញ​កីឡាដែលត្រូវបាន​ជ្រើសរើស​ដោយគណៈកម្មាធិការ​កីឡា​យុទ្ធសិល្ប៍​ចម្រុះ​កម្ពុជា និង​NOCC ដើម្បី​ស្វែងរក​ប្រភេទ​កីឡាដែល​ត្រូវទទួលបាន​ជយលាភីក្នុង​រាត្រី​យុទ្ធ​គុនលើក​ទី​២ ឆ្នាំ​២០១៦​នេះ​៕

 

11921619_723519007775414_5463734198299568489_n

អត្ថបទ៖​មករា

រូបភាព៖ Camsports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ