ក្លឹបភ្នំពេញក្រោន នឹងប្រើប្រាស់ឯកសណ្ឋានពណ៌បៃតង និង ស ល្ងាចនេះ

សម្រាប់ការប្រកួតលីកកំពូលកម្ពុជា មិត្តហ្វូនខេបូឌានលីក ២០១៦ សប្តាហ៍ទី ២ ការប្រកួតរវាងក្លឹបជើងឯកលីកកំពូលកម្ពុជា ៦ សម័យក្លឹបភ្នំពេញក្រោន និងក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ នៅកីឡដ្ឋានជាតិ វេលាម៉ោង ៦ ល្ងាចនេះ។ ក្លឹបភ្នំពេញក្រោន នឹងពាក់ឯកសណ្ឋានថ្មីដែលមានពណ៌បៃតង និងស ដែលទើបតែមកពីក្រុមហ៊ុន FBT។ ដូចដែលលោកអ្នកបានដឹងហើយថាអ្នកឧបត្ថម្ភធំរបស់ក្លឹបភ្នំពេញក្រោនគឺ Smart Axiata ហើយពណ៌តំណាងក្រុមហ៊ុនគឺពណ៌ បៃតង ដូចនេះហើយឯកសណ្ឋានក្រៅដីថ្មីរបស់ក្លឹបភ្នំពេញក្រោនគឺមានពណ៌បៃតង និង ស។ ឯកសណ្ឋានថ្មីនេះត្រូវបានបង្ហាញក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្លឹបភ្នំពេញក្រោនកាលពីព្រឹកមិញនេះ។

 

12764731_1196643400363182_2055999235309484182_o

12768385_1196643643696491_3828312738258536181_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ