អគ្គស្នងការដ្ឋាននគបាលជាតិ ប្រកួតជាមួយ ភ្នំពេញក្រោន ល្ងាចនេះ

ការប្រកួតលីកកំពូលកម្ពុជា មិត្តហ្វូនខេបូឌានលីក ២០១៦ សប្តាហ៍ទី ២ បានត្រលប់មកសារជាថ្មីនៅថ្ងៃសុក្រនេះ ជាមួយនឹងការប្រកួតរវាងក្លឹបជើងឯកលីកកំពូលកម្ពុជា ៦ សម័យក្លឹបភ្នំពេញក្រោន និងត្រូវប្រកួតជាមួយក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិ នៅកីឡដ្ឋានជាតិ ។ ការប្រកួតនឹងប្រព្រឹត្តៅនៅវេលាម៉ោង ៦ ល្ងាច ដោយសំបុត្រចូលរទស្សនាមាន ២ ប្រភេទ៖ Grandstand មានតម្លៃ ៥,000៛ និង Open Seat មានតម្លៃ ៣,000៛។ កុំភ្លេចចូលរួមទស្សនានឹងគាំទ្រដល់កីឡាកររបស់ក្រុមទាំងពីរនៅល្ងាចនេះឲ្យបានច្រើនកុះករ។ គួរបញ្ជាក់ផងដែរថា ការប្រកួតនេះក៏នឹងមានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

12671788_10153326338290264_8925517265305642205_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ