ប្រទេសភីលីពីន ដកខ្លួនចេញពីការធ្វើម្ចាស់ផ្ទះ AFF SUZUKI CUP 2016

សហព័ទ្ធបាល់ទាត់នៃប្រទេសភីលីពីន PFF បានសម្រេចចិត្ត ដកខ្លួនចេញពីការធ្វើម្ចាស់ផ្ទះមួយពីការប្រកួត AFF SUZUKI CUP 2016 ដោយសារតែបញ្ហាកុងត្រា។

ខាងសហព័ទ្ធបាល់ទាត់អាស៊ាន AFF សូមបញ្ជាក់ថាទោះបីជា PFF បានព្យាយាមអស់ពីលទ្ធភាពយ៉ាងណាសហព័ទ្ធបាល់ទាត់នៃប្រទេសភីលីពីន PFF នៅតែមិនអាចបញ្ជូនកុងត្រាជាមួយនឹងកីឡដ្ឋានដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតដ៏ធំមួយនេះ។ សហព័ទ្ធបាល់ទាត់នៃប្រទេសភីលីពីន ត្រូវបានផ្តល់ការពន្យាពេលរហូតដល់ទៅ ២ ដង និងការចចារពីកីឡដ្ឋានដើម្បីធានាបានកុងត្រា។ ដោយសារតែគ្មានកុងត្រា សហព័ទ្ធបាល់ទាត់នៃប្រទេសភីលីពីន គ្មានជម្រើសអ្វីផ្សេងទេក្រៅពីដកខ្លួនចេញពីការធ្វើជាម្ចាស់ផ្ទះ។ កុងត្រារវាងសហគមន៍បាល់ទាត់ជាម្ចាស់ផ្ទះ និង កីឡដ្ឋានគឺជាលក្ខខណ្ខចម្បងមួយក្នុងកាតព្វកិច្ចធ្វើជាម្ចាស់ផ្ទះ។

សម្រាប់ឯសេចក្តីសម្រេចពីការជំនួសប្រទេសធ្វើជាម្ចាស់ផ្ទះនឹងត្រូវធ្វើឡើងដោយសហព័ទ្ធបាល់ទាត់អាស៊ាន AFF នៅក្នុងកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី ១២ មិនា ២០១៦ នៅឯ Da Nang​ ប្រទេសវៀតណាម។ 

12745910_1692167067739055_3233350932884491521_n

អត្ថបទ៖ រិទ្ធី
ប្រភព៖:Aseanfootball 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ