តោះនាំគ្នាមើលសកម្មភាពហ្វឹកហាត់ត្រៀមប្រកួតសប្តាហ៍ទី ២ របស់ក្លឹបភ្នំពេញក្រោន រសៀលនេះទាំងគ្នា

ក្រោយទទួលបាន ៣ ពិន្ទុ ក្នុងសប្តាហ៍ទី ១ រួចមក ក្លឹបភ្នំពេញក្រោននៅតែបន្តហ្វឹកហាត់បន្ថែមដើម្បីទទួលបាន ៣ ពិន្ទុទៀតក្នុងការប្រកួតសប្តាហ៍ទី ២ នេះ។ ក្រុមកីឡាកររបស់ក្លឹបភ្នំពេញក្រោនទាំងអស់បានហ្វឹកហាត់នៅលើទីលានស្មៅសិប្បនិម្មិត នៃកីឡដ្ឋានអូឡាពិករសៀលនេះ ដើម្បឲ្យស្គាល់ពីទីលានកាន់តែច្បាស់ លក្ខណៈនៃបាល់លោត  ល្បឿន និងភាពខុសគ្នាជាមួយស្មៅនៅកីឡដ្ឋាន RSN។ នេះជាការប្រកួតដំបូងក្នុងចំណោមការប្រកួតទាំងបីជាប់គ្នាដែលក្លឹបភ្នំពេញក្រោននឹងត្រូវលេងនៅលើទីលាននេះ។ ក្លឹបភ្នំពេញក្រោននឹងជួបប្រកួតជាមួយក្លឹបអគ្គស្នងការដ្ឋាននគបាលជាតិនៅថ្ងៃស្អែក វេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋានអូឡាពិក ក្នុងការប្រកួតលីកកំពូលកម្ពុជាសប្តាហ៍ទី ២ ។ កីឡាករ កែវ សុខផេង និង ប៊ីន ធារី នៅតែអវត្តមានសម្រាប់ការប្រកួតនេះ។ ចំណែកឯការប្រកួតផ្សេងទៀតក្នុងសប្តាហ៍ទី ២ នេះរួមមាន៖
(ថ្ងៃសៅរ៍) ណាហ្គាវើល vs ទ័ព 3.30pm: បឹងកេត vs វេស្ទើន 6pm
(ថ្ងៃអាទិត្យ) ព្រះខ័នរាជ ស្វាយរៀង vs ខេមបូឌានថៃហ្គ័រ 6pm: អាស៊ីអឺរ៉ុប vs ស៊ីម៉ាក់ 6pm
10370448_10153328246750264_5430783536960741951_n
972310_10153328247200264_3644811739038397340_n
12742254_10153328247030264_8333137189789021385_n
12743614_10153328247340264_2586899301587329004_n
12745982_10153328247450264_8165166128893979586_n
អត្ថបទ៖ រិទ្ធី
រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ