សរុបលទ្ធផលនៃមិត្តហ្វូនខេមបូឌានលីកក្នុងសប្តាហ៍ទី១

ការប្រកួតមិត្តហ្វូនខេមបូឌានលីកសប្តាហ៍ទី១ បានបញ្ចប់ទៅដោយជោគជ័យដែលក្នុងនោះក្លឹបការពារតំណែងជើងឯកភ្នំពេញក្រោន,​ ក្លឹបក្រសួងការពារជាតិ, ក្លឹបព្រះខ័នរាជស្វាយរៀង និង ក្លឹបបឹងកេតអង្គរ ទទួលបាន ៣ ពិន្ទុរៀងខ្លួន ស្របពេលដែលក្លឹបណាហ្គាវើលបានត្រឹមស្មើគ្នាជាមួយក្លឹបវេស្ទើននិងចែកគ្នាបាន ១ ពិន្ទុម្នាក់  ប៉ុណ្ណោះ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតលីកកំពូលកម្ពុជាឬមិត្តហ្វូនខេមបូឌានលីក២០១៦ បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ដោយក្លឹបជើងឯក៦សម័យកាលភ្នំពេញក្រោនបានបើកកីឡដ្ឋាន RSN របស់ខ្លួនដើម្បីទទួលក្លឹបខេមបូឌានថៃហ្គ័រ។ ក្នុងការប្រកួតនេះបានក្លាយជាទស្សនីយភាពដ៏ព្រឺព្រួចដោយក្រុមទាំងពីរបានសម្រុកគ្នាទៅវិញទៅមកប៉ុន្តែក្លឹបភ្នំពេញក្រោនរកបានគ្រាប់បាល់នាំមុខមុនដោយកីឡាករ Shane Booysen យ៉ាងណាក៏ដោយក្លឹបខេមបូឌានថៃហ្គ័រនៅតែមិនអស់សង្ឃឹមនោះទេបើទោះបីជារងសម្ពាធពីក្រុមម្ចាស់ផ្ទះយ៉ាងណាក៏ដោយ លុះដល់នាទីទី ៧២ កីឡាករ Masa ដែលជាគ្រូបង្វឹកផងនោះរកបានមួយគ្រាប់វិញប៉ុន្តែកីឡាករ Shane Booysen រកបានគ្រាប់បាល់ hat-trick ដែលបានជួយឲ្យក្លឹបភ្នំពេញក្រោនឈ្នះក្នុងលទ្ធផល ៣-១ តែម្តង។

ចំណែកឯការប្រកួតនាថ្ងៃសៅរ៍វិញមាន ២ គូគឺក្លឹបក្រសួងការពារជាតិ ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អហើយបានយកឈ្នះលើក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល ៤-១។ រីឯមួយគូទៀតនោះគឺរវាងក្លឹបណាហ្គាវើលជួបប្រកួតជាមួយក្លឹបវេស្ទើនដោយការប្រកួតនេះបានបញ្ចប់ទៅក្នុងលទ្ធផលបានត្រឹមស្មើគ្នា ១-១ តែប៉ុណ្ណោះ។ ការប្រកួតដ៏សំខាន់ពីរទៀតនៅថ្ងៃអាទិត្យក៏មាន ២ គូផងដែរដោយក្លឹបព្រះខ័នរាជស្វាយរៀង ដែលទើបតែប្តូរឈ្មោះនោះបានយកឈ្នះលើក្លឹបស៊ីម៉ាក់នៅកីឡដ្ឋានស្វាយរៀងក្នុងលទ្ធផល ៦-២។ ចំណែកឯជើងឯករងពានរង្វាន់ Toyota Mekong Cup 2015 បឹងកេតអង្គរវិញបានយកឈ្នះលើក្លឹបអាស៊ីអឺរ៉ុបក្នុងលទ្ធផល ៣-២ ជាមួយនឹងគ្រាប់បាល់នៅនាទីទី ៩០+៣ របស់កីឡាករចាន់វឌ្ឍនាការ៕

MCL Table Week1

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ