Booysen ធ្វើបាន hat-trick ជួយឲ្យក្លឹបភ្នំពេញក្រោន ទទួលបាន ៣ ពិន្ទុនៅក្នុងប្រកួតដំបូង

ក្លឹបបភ្នំពេញក្រោនធ្វើបានយ៉ាងល្អក្នុងការប្រកួតបើកឆាកនារដូវកាលថ្មីនៅកីឡដ្ឋាន RSN យប់នេះ។ ក្រុមភ្ញៀវចាប់ផ្តើមការប្រកួតល្អតែធ្វើឲ្យមានកំហុសកីឡាករ George Kelechi ដែលផ្តល់ឱកាសកីឡាករ Shane Booysen រកបានគ្រាប់បាល់នាំមុខនៅនាទីទី ១៧ ជាមួយនឹងការស៊ុតបាល់ពិន័យ free-kick ចម្ងាយប្រហែលជា ២០ ម៉ែត្រ។ អ្នកចាំទី ហឹម ស៊ីម៉ៃរបស់ក្លឹបខេមបូឌានថៃហ្គ័រក្រោយមកជួយសង្រ្គោះបាល់យ៉ាងល្អពីកាស៊ុតរបា់កីឡាករ Booysen  បន្ទាប់មកសង្រ្គោះបាល់មួយទៀតពីការតែតបាល់របស់កីឡាករ Kelechi មុននឹងការស៊ុតរបស់កីឡាករ កែវ សុខងនប៉ះនឹងបង្គោលទី។ ក្រោយកីឡាករ សុខងនមានឱកាសម្តងទៀតពីការបញ្ជូនបាល់របស់កីឡាករ អ៊ិន សូដាវីន តែការតែតរបា់កីឡាករ សុខងន ប៉ះនឹងបង្គោលទីម្តងទៀត។ អ្នកចាំទីសង្រ្គោះបានបាល់មួយទៀត ហើយកីឡាករ សូដាវីន ស្ទើតែធ្វើបានសម្រេច មុននឹងអ្នកចាំទីកែវ សុខសិលាសង្រ្គោះបាល់ពីការស៊ុតរបស់កីឡាករ Sadakuni Tomoyuki។ តង់ទី ១ បញ្ចប់ទៅដោយសកម្មភាពជាច្រើន។​

ចូលរដល់តង់ទី ២ ក្រោយការព្យាយាមរបស់កីឡាករ អន់ ចាន់ប៉ូលីន ឡើងលើ កីឡាករ Booysen ធ្វើបានយ៉ាងល្អក្នុងការរកបានគ្រាប់បាល់ទី ២ ក្រោយការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ សុខងន នៅនាទីទី ៥៦។ ក្លឹបខេមបូឌានថៃហ្គ័រក៏បានផ្លាស់ប្តូរកីឡាករ និងគ្រូបង្វឹង Kihara Masakazu ចូល ហើយកីឡាកររូបនេះបានជួយកាត់បន្ថយសម្ពាធក្រុមដោយរកបានគ្រាប់បាល់មួយគ្រាប់នៅនាទីទី ៧២។ ក្រុមអ្នកគាំទ្ររបស់ក្លឹបភ្នំពេញក្រោនដែលជាក្លឹបម្ចាស់បន្តការគាំទ្រដែលជាកម្លាំងចិត្តក្នុងការជួយក្លឹបរកបានគ្រាប់ទី ៣ នៅនាទីទី ៨៣ផងដែរ។ កីឡាករ សឿត បារាំង បានបង្ហាញខ្លួនក្នុងឈុតធំជាលើកដំបូង ហើយការសហការគ្នារបស់កីឡាករ Shane Booysen ក្នុងការទាត់បាល់ជ្រុងដោយការស៊ុតរបស់កីឡាករ Booysen បានប៉ះនឹងកីឡាករ ម៉ែន សីហា ចូលទី។ ការប្រកួតបញ្ចប់ទៅយ៉ាងល្អក៏ទោះបីជាអ្នកចាំទី សុខសិលាត្រូវសង្រ្គោះរបស់កីឡាករ សុភ័ក្រ និង សូដាវីន មានឱកាសបាល់ដាច់តែការស៊ុតខ្សោយបន្តិច។ ៣ ពិន្ទុសម្រាប់ក្លឹបការពារដំណែងជើងឯកក្នុងការប្រកួតទី ១ ។

2

1

3

12744554_1191974430830079_7124040049945039695_n

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព៖ CamSports & PPCFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ