ថ្ងៃបើកឆាកMCL: ភ្នំពេញក្រោនទទួលបាន៣ពិន្ទុពីខេមបូឌានថៃហ្គ័រ

ក្លឹបបាល់ទាត់ម្ចាស់ជើងឯកប្រាំមួយសម័យកាលភ្នំពេញក្រោន បានបើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមខេមបូឌាន ថៃហ្គ័រ នៅល្ងាចមិញនេះ ដែលជាថ្ងៃបើកឆាកដំបូងនៃការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៦(MCL)។

ការប្រកួតនេះ កីឡាករបានល្បឿន Shane Booysen បានក្លាយទៅជាអ្នករកគ្រាប់បាល់តែម្នាក់ឯង ពោល Booysen បានទម្លុះ សំណាញ់របស់គូប្រកួតរបស់ខ្លួនបាន ៣គ្រាប់ នៅនាទី ទី១៧, ៥៦ និង ៨៣។ ចំណែកឯក្រុមខេមបូឌានថៃហ្គ័រ រកបានមួយគ្រាប់វិញនៅនាទីទី ៨២ ដោយកីឡាករ MASAKAZU។ ចប់ការប្រកួតភ្នំពេញក្រោន យកឈ្នះដោយលទ្ធផល ៣-១។

3

1

2

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ