ក្លឹបភ្នំពេញក្រោន ប៉ះ ក្លឹបខេមបូឌានថៃហ្គ័រ ថ្ងៃបើកឆាកលីកកំពូលកម្ពុជា

ការប្រកួតលីកកំពូលកម្ពុជា មិត្តហ្វូនខេបូឌានលីក ២០១៦ នឹងចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះ ជាមួយនឹងការប្រកួតរវាងក្លឹបជើងឯកលីកកំពូលកម្ពុជា ៦ សម័យក្លឹបភ្នំពេញក្រោននឹងបើកកីឡដ្ឋាន RSN ទទួលស្វាគមន៍ក្លឹប ខេមបូឌានថៃហ្គ័រ ដែលទទួលបានចំណាត់ថ្នាក់លេខ ៤ កាលពីរដូវកាលកន្លងទៅ។ ការប្រកួតនឹងប្រព្រឹត្តៅនៅវេលាម៉ោង ៦ ល្ងាច ដោយសំបុត្រចូលរទស្សនាមាន ២ ប្រភេទ៖ Grandstand មានតម្លៃ ៥,000៛ និង Open Seat មានតម្លៃ ៣,000៛។ កុំភ្លេចចូលរួមទស្សនានឹងគាំទ្រដល់កីឡាកររបស់ក្រុមនៅថ្ងៃប្រកួតឲ្យបានច្រើនកុះករ។ គួរបញ្ជាក់ផងដែរថា ការប្រកួតនេះក៏នឹងមានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

12742400_10153313007460264_7837982774867222676_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ