ក្រុមហ៊ុនSCG បាននាំយកទឹកប្រាក់ពីការប្រកួតបាល់ទាត់មនុស្សធម៌ជូនទៅមន្ទីពេទ្យគន្ធបុប្ផា

ការប្រកួតបាល់ទាត់មនុស្សធម៌ដ៏ធំ កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០១៦កន្លងទៅ ដែលក្រុម K-Cement All Star បានបំបាក់ក្រុមខ្លាំងមកពីប្រទេសថៃ SCG Muangthong United ក្នុងលទ្ធផល ៤ទល់នឹង៣។ ព្រឹត្តិការណ៍នេះអាចចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រអស្ចារ្យមួយក្នុងវិស័យបាល់ទាត់កម្ពុជា ដែលមានក្រុមហ៊ុន SCG ជាអ្នករៀបចំកម្មវិធីនេះឡើង។ ដើម្បីបញ្ជាក់ថាខ្លួនជាក្រុមហ៊ុនដែលមានការយកចិត្តទុកដាក់និងជួយដល់សង្គម ក្រុមហ៊ុនSCG បាននាំយកថវិការសរុបចំនួនប្រាំម៉ឺនដុល្លា($៥០០០០) ជូនដល់មន្ទីពេទ្យគន្ធបុប្ផា ដែលថវិការចំនួន បីម៉ឺនប្រាំបីពាន់ដុល្លា($៣៨០០០) បានមកពីការលក់សំបុត្រនិងវត្ថុអនុស្សាវរីយ៍កាលពីប្រកួតមិត្តភាពអន្តរជាតិ ហើយមួយចំណែកទៀត ចំនួនមួយម៉ឺនពីរពាន់ដុល្លា($១២០០០) គឺជាទឹកប្រាក់បន្ថែមរបស់ក្រុមហ៊ុនSCG ផ្ទាល់។

អត្ថបទ៖ គឹមហុក

មតិយោបល់

Sponsor

អត្ថបទថ្មីៗ