Leicester បន្តឈលេខ ១ ទោះបីចាញ់ Arsenal យប់មិញនេះ

ការ​ប្រកួត​​ Premier League ​យប់​មិញនេះ​ ​ក្រុម​កំពូល​តារាង​ Leicester City ​បាន​ទទួល​បរាជ័យ​ជាលើកទី ​២​​ ដោយក្លឹប​កាំភ្លើង​ធំ Arsenal ​​បន្ទាប់​​ពី​​ខ្សែ​ប្រយុទ្ធ​ Danny Welbeck ​ដែល​ទើប​ត្រឡប់​ពី​របួស​ ហើយរកបានគ្រាប់ជ័យជម្នះឲ្យក្លឹបនៅ​នាទី​ទី ៩០+៥ ធ្វើ​ឲ្យ​ក្រុម​កំពូលតារាង​ Leicester ចាញ់ក្នុងលទួ្ធផល ២-១។ កីឡាករ Jamie Vardy ​ជា​អ្នក​រក​គ្រាប់​ឲ្យ​​ Leicester នាំ​មុខ​​មុន​នៅ​នាទី​​៤៥​ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ​មុន​ពេល​ Danny Simpson ​ទទួល​កាត​ក្រហម (លឿង​២​ដង) នាទី​៥៤។ ក្រោយ​មក​ កាំ​ភ្លើង​ធំ បាន​វាយ​បក​២​គ្រាប់​វិញ ដោយ​ Theo Walcott ​នាទី​៧០ និង​ Welbeck បញ្ចប់​សង្ឃឹម​ Leicester ​​នៅ​ម៉ោង​បន្ថែម​មាន​របួស​១​គ្រាប់​ទៀត។

12742824_1270439826313763_2347362098898742732_n

12728931_1270440342980378_7642980011227787665_n

12743639_1270439732980439_3643254797280073482_n

លោកអ្នកអាចទស្សនាវីដេអូ Highlight ក្នុងការប្រកួតយប់មិញនេះបាននៅខាងក្រោម៖

អត្ថបទ៖ រិទ្ធី

រូបភាព៖ Barclays Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ