ក្លឹបបឹងកេតអង្គរ នឹងរៀបចំទិវាបាល់ទាត់ (Football Clinic) ៥ ខេត្ត

នៅមុនពេលរដូវកាល២០១៦ចាប់ផ្ដើម ក្លឹបបឹងកេតអង្គរ នឹងធ្វើដំណើរទៅកាន់បណ្ដាខេត្តមួយចំនួនដើម្បីរៀបចំទិវាបាល់ទាត់ (Football Clinic) ចែករំលែកនិងបង្ហាញរបៀបលេងបាល់ទាត់ត្រឹមត្រូវដល់ក្មេងៗដែលស្រលាញ់កីឡាបាល់ទាត់ និងមានការប្រកួតមិត្តភាពជាមួយក្រុមនៅខេត្តទាំងនោះផងដែរ។ ខាងក្រោមនេះជាកម្មវិធីលម្អិតរបស់ក្លិបបឹងកេតអង្គរ៖

+ថ្ងៃព្រហស្បតិ៍ទី១១កុម្ភៈ នៅឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង
-ម៉ោង១០:០០ ធ្វើទិវាបាល់ទាត់
-ម៉ោង១៥:០០ ប្រកួតមិត្តភា

+ថ្ងៃសុក្រទី១២កុម្ភៈ នៅទីរួមខេត្តបាត់ដំបង
-ម៉ោង០៩:០០ ធ្វើទិវាបាល់ទាត់
-ម៉ោង១៥:០០ ប្រកួតមិត្តភាព

+ថ្ងៃសៅរ៍ទី១៣កុម្ភៈ នៅក្រុងប៉ោយប៉ែត
-ម៉ោង០៩:០០ ធ្វើទិវាបាល់ទាត់
-ម៉ោង១៦:០០ ប្រកួតមិត្តភាព

+ថ្ងៃអាទិត្យទី១៤កុម្ភៈ នៅទីរួមខេត្តសៀមរាប
-ម៉ោង០៩:០០ ធ្វើទិវាបាល់ទាត់
-ម៉ោង១៦:០០ ប្រកួតមិត្តភាព

+ថ្ងៃព្រហស្បតិ៍ទី១៨កុម្ភៈ នៅទីរួមខេត្តកំពត
-ម៉ោង១៥:០០ ធ្វើទិវាបាល់ទាត់
-ម៉ោង១៧:០០ ប្រកួតមិត្តភាព

Boeung ket angkor

ប្រភព៖ ក្លឹបបឹងកេតអង្គរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ