ក្លឹបបាល់ទាត់ Quang Ninh Coal FC នៃក្របខណ្ឌ V-League បានតែងតាំងលោក Toshiya Miura ជាគ្រូបង្គោលថ្មី

ក្លឹបបាល់ទាត់ Quang Ninh Coal FC នៃក្របខណ្ឌ V-League វៀតណាមបានតែងតាំងអតីតគ្រូជម្រើសជាតិវៀតណាមលោក Toshiya Miura ជាគ្រូបង្គោលថ្មី និង មាន សុពលភាពចាប់ពីថ្ងៃទី២០ ខែកុម្ភៈ តទៅ។

លោកគ្រូជនជាតិជប៉ុនរូបនេះត្រូវបានសហព័ន្ធបាល់ទាត់វៀតណាមបញ្ចប់កុងត្រា ២ខែ មុនផុតកុងត្រាដោយសារលទ្ធផលមិនសូវល្អក្នុងការដឹកនាំ។

ប្រធានក្លឹប Quang Ninh លោក Pham Thanh Hung បាននិយាយថា៖ “លោក Miura នឹងទទួលបានថ្លៃបង្ហាត់ ១៥០០ ដុល្លារ អាម៉េរិក ក្នុងមួយខែដែលស្មើនឹងចំនួនលោកទទួលបានពី សហព័ន្ធបាល់ទាត់វៀតណាមដូចគ្នា។” ដោយឡែក ក្រុមដែលបញ្ចប់នៅលំដាប់ទី៤នៃក្របខណ្ឌ V-League មួយនេះក៏ទើបតែចុះកុងត្រាជាមួយកីឡាករ Bisan George អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបជើងឯកលីកកំពូលកម្ពុជា ក្លឹបភ្នំពេញក្រោន ផងដែរ។

ToshiyaMiura

​ប្រែសម្រួលអត្ថបទ៖ រិទ្ធី

ប្រភព៖ ASEAN Football

មតិយោបល់

Sponsor

អត្ថបទថ្មីៗ