ក្លឹបអគ្គស្នងការដ្ឋាននគរបាល់ជាតិប្រកួតមិត្តភាពជាមួយនឹងក្លឹប វេស្ទើន ថ្ងៃសៅរ៍នេះក្នុងគោលបំណងសប្បុរសធម៌

ក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិនឹងប្រកួតមិត្តភាពជាមួយក្រុមវេស្ទើនភ្នំពេញនៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះនៅកីឡដ្ឋាន វេស្ទើន ដើម្បីកម្តៅសាច់ដុំត្រៀមខ្លួនសម្រាប់លីគបាល់ទាត់កំពូលកម្ពុជាផង និងក្នុងគោលបំណងមនុស្សធម៌ផង។

គួរបញ្ជាក់ផងដែរការប្រកួតមិត្តភាពរវាងក្រុមប៉ូលិស និងវេស្ទើននឹងត្រូវធ្វើឡើងវេលាម៉ោង៣ រសៀល ថ្ងៃសៅរ៍ ទី ១៣ ចុងសប្តាហ៍នេះនៅកីឡដ្ឋានវេស្ទើន។ សម្រាប់ការប្រកួតនេះអ្នកគាំទ្រអាចចូលរួមទស្សនាដោយសេរី ប៉ុន្តែនៅច្រកចូលទីលានមានធុងមួយសម្រាប់អ្នកគាំទ្របរិច្ចាគថវិកាតាមសទ្ធាដើម្បីប្រមូលយកប្រើប្រាស់ជាសប្បុរសធម៌។

Police

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ