បឹងកេតអង្គរបានប្រកាសការនាំចូលកីឡាករ វ័យ ៣១ ឆ្នាំកីឡាករ ទៀប វឌ្ឍនៈ ចូលរួមជាមួយក្លឹប

មុននេះបន្តិចក្លឹបបឹងកេតអង្គរបានប្រកាសការនាំចូលកីឡាករ វ័យ ៣១ ឆ្នាំពីក្លឹបណាហ្គាវើល ទៀប វឌ្ឍនៈ ចូលរួមជាមួយក្លឹបក្នុងរដូវកាលនេះដោយខ្លឹមសារមានដូចខាងក្រោម៖

បឹងកេតអង្គរ សូមប្រកាសជាផ្លូវការថាកីឡាករ ទៀប វឌ្ឍនៈ គឺជាសមាជិកថ្មីមួយរូបទៀតរបស់បឹងកេតអង្គរសម្រាប់រដូវកាល២០១៦នេះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះមានបទពិសោធច្រើនទាំងថ្នាក់ជាតិ ដោយធ្លាប់លេងឱ្យ ក្រុមជម្រើសខេត្តកំពត, ហេឡូយូណាយធីដ(ភ្នំពេញក្រោនបច្ចុប្បន្ន), ណាហ្គាវើល និងថ្នាក់អន្តរជាតិដោយបានលេងក្នុងពានរង្វាន់ Tiger Cup 2004 នៅវៀតណាម, SEA Games 2005 នៅហ្វ៊ីលីពីន, SEA Games 2007 នៅថៃ, វគ្គជម្រុះ AFC Challenge Cup 2009 & 2013, និងវគ្គជម្រុះ Suzuki Cup 2012 ជាដើម។ ខ្សែបម្រើប្រយុទ្ធរូបនេះក៏ជាសមាជិក Cambodia All Stars ដែលបានយកឈ្នះ មឿងថងយូណាយធីដ និង បុរីរ៉ាំយូណាយធីដ ថ្មីៗនេះផងដែរ។

 

M05-01-16-h-700x400

ប្រភព៖ ក្លឹបបឹងកេតអង្គរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ