លោកគ្រូបង្វឹងក្លឹបភ្នំពេញក្រោន Oriol Mohedano បង្ហាញចំណាប់អារម្មណ៍ក្រោយការប្រកួតស្មើគ្នាជាមួយក្លឹបបឹងកេតម្សិលមិញ

លោកគ្រូបង្វឹងក្លឹបភ្នំពេញក្រោន Oriol Mohedano បានបង្ហាញចំណាប់អារម្មណ៍ក្រោយការប្រកួតស្មើគ្នាជាមួយក្លឹបបឹងកេតក្នុងលទ្ធផល ១-១ ក្នុងការប្រកួតមិត្តភាពមិ្សលមិញថា៖ “ខ្ញុំរីករាយជាមួយការប្រកួតកាលពីម្សិលមិញ យើងអាចឃើញច្បាស់ថាយើងព្យាយាមធ្វើអ្វីដែលយើងបានគ្រោងទុក។ ការប្រកួតទាំងមូលគឺល្អ អ្នកគាំទ្រចង់ឈ្នះ ដូចនេះខ្ញុំពេញចិត្តនៅអ្វីដែលកីឡាករបានបង្ហាញនៅលើទីលាន។ យើងនៅតែកំពុងត្រៀមសម្រាប់រដូវកាលថ្មីខាងមុខ សម្រាប់ការប្រកួតដំបូងក្នុងលីករបស់យើង ហើយច្បាស់ណាសថាយើងត្រូវតែរីកចម្រើនជាងនេះនៅតំបន់ខ្លះ។ យើងគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែយើងត្រូវតែខំខ្លាំងជាងនេះក្នុងការរកគ្រាប់បាល់ និងផ្នែកផ្សងៗទៀត។ សម្រាប់ ២ សប្តាហ៍បន្ទាប់ យើងនឹងហ្វឹកហាត់លើអ្វីយើងខ្វះខាតទោះបីជាខ្ញុំពេញចិត្តចំពោះការលេងរបស់កីឡាករទាំងអស់ក៏ដោយ។ ”

Oriol

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ ក្លឹបភ្នំពេញក្រោន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ