កម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតស៊ីហ្គេមលើកទី២៨ នៅក្នុងឆ្នាំនេះ

IMG_8023

ខណៈពេលដែលប្រទេសសឹង្ហបុរីកំពុងតែញាប់ដៃញាប់ជើងដើម្បីរៀបចំការប្រកួតស៊ីហ្គេមលើកទី២៨ ក្នុងនាមខ្លួនជាម្ចាស់ផ្ទះនោះព្រះរាជាណាចក្រកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនប្រភេទកីឡាទាំង ២២ ដែលត្រូវទៅប្រកួតស៊ីហ្គេមលើកនេះរួមមាន៖ កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ ប្រដាល់ (សាកល) ប្រណាំងកង់ (Road bike) ជិះសេះ (Equestrian) គុនដាវ បាល់ទាត់ វាយកូនហ្គោល កាយសម្ព័ន្ធ យូដូ ប៉េតង់ បាល់ឱប សីប៉ាក់តាក្រ និង ជីនឡូន វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ ទូក (ប្រពៃណី និង ទូកកានូ) ទ្រីយ៉ាត្លុង បាល់ទះ និងវូស៊ូ ។
សម្រាប់ឆ្នាំនេះដែរតាមអនុក្រឹត្យថ្មីរបស់រាជរដ្ឋាភិបាល អ្នកឈ្នះមេដាយមាស នឹងទទួលបានប្រាក់ ៤០ លានរៀល មេដាយប្រាក់ ៣០ លានរៀល និងមេដាយសំរឹទ្ធបាន ១៦ លានរៀល។ ចំណែកខាងស្រាបៀរអង្គរក៏នឹងផ្តល់ជូនដល់អ្នកឈ្នះមេដាយមាសជាឯកត្តជន ៦ ពាន់ដុល្លារ មេដាយប្រាក់ ៣ ពាន់ដុល្លារ និងសំរឹទ្ធ ១ ពាន់ដុល្លារ ឯការឈ្នះមេដាយមាសជាក្រុមនឹងទទួលបាន ៨ ពាន់ដុល្លារ មេដាយប្រាក់ ៥ ពាន់ ហើយមេដាយសំរឹទ្ធជាក្រុមបាន ៣ ពាន់ដុល្លារ រីឯសម្រាប់ក្រុមបាល់ទាត់វិញ ក្នុងការឈ្នះ ១ ប្រកួតនឹងទទួលបាន ២ ពាន់ដុល្លារ និងឈានដល់វគ្គ ១/២ ផ្តាច់ព្រ័ត្រ ខាងស្រាបៀរអង្គរនឹងផ្តល់ថែម ៥ ពាន់ដុល្លារទៀត។ រីឯខាងណាហ្គាវើលនឹងផ្តល់ជូនអ្នកមេដាយមាសជាឯកត្តជន ៣ ពាន់ដុល្លារ និងមេដាយមាសជាក្រុមចំនួន ៥ ពាន់ដុល្លារផងដែរ៕

IMG_5934

មតិយោបល់

Sponsor

អត្ថបទថ្មីៗ