គ្រូបង្គោលនិងកីឡាករក្លឹបបបឹងកេតអង្គរ ដែលជាសមាជិក Cambodia All Stars បានថ្លែងអំណរគុណដល់សម្ដេច ហ៊ុន សែន

ក្រុម Cambodia All Stars ដែលបង្វឹកដោយលោកគ្រូ ប្រាក់ សុវណ្ណារ៉ា ទទួលបានលទ្ធផលយ៉ាងល្អលើក្រុមខ្លាំងបំផុ ២ ដែលមកពីលីកកំពូលនៃប្រទេសថៃ គឺឈ្នះលើក្លឹប Muanghtong United ក្នុងលទ្ធផល ៤-៣ និងឈ្នះក្លឹប Buriram ក្នុងស៊ុតបាល់ ១១ ម៉ែត្រក្នុងលទ្ធផល ៤-៣ (ប៉េណាល់ទី ក្រោយស្មើគ្នា២-២) ក្នុងការប្រកួតមិត្តភាពអន្តរជាតិសប្បុរសធម៌ និងរឹតចំណងការទូតកម្ពុជា-ថៃ។

ក្រោយការប្រកួត សម្ដេច ហ៊ុន សែន បានឧបត្ថម្ភកីឡាករម្នាក់ៗសរុប ៤ ពាន់ដុល្លារអាមេរិក ដល់សមាជិក Cambodia All Stars ទាំង៣៦រូប តាមរយៈឯកឧត្ដម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងតាមសំណើបន្ថែមរបស់ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។ គ្រូបង្គោលនិងកីឡាករក្លឹបបបឹងកេតអង្គរ ដែលជាសមាជិក Cambodia All Stars បានថ្លែងអំណរគុណដោយស្មោះចំពោះការយកចិត្តទុកដាក់និងការលើកទឹកចិត្តជាពិសេសពីសំណាក់សម្ដេច ហ៊ុន សែន ក៏ដូចប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។ លោកអ្នកអាចទស្សនាវីដេអូពីការថ្លែងអំណរគុណរបស់កីឡាករក្លឹបបឹងកេតបាននៅខាងក្រោម៖ 

អត្ថបទ៖ រិទ្ធី

ប្រភព៖ ក្លឹបបឹងកេតអង្គរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ