កីឡាជាច្រើនប្រភេទនឹងរំលេចខ្លួនក្នុងពិធីបុណ្យទន្លេឆ្នាំនេះ

កំពង់ចាមដែលត្រូវបានគេស្គាល់ថាជាខេត្តដែលមានសម្រស់ស្រស់ត្រកាលអមដោយទស្សនីយភាពតាមបណ្តោយដងទន្លេមេគង្គដ៏រស់រវើកនឹងក្លាយជាម្ចាស់ផ្ទះនៃការប្រារព្ធពិធីបុណ្យទន្លេក្នុងឆ្នាំ២០១៦នេះ។ ក្រោមប្រធានបទ «ទន្លេស្អាត សហគមន៍ល្អ» ទស្សនិកជននឹងរីករាយជាមួយនឹងបណ្តាទស្សនីយភាពដ៏សម្បូរបែបដែលនឹងបង្ហាញអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ការប្រគុំតន្ត្រី ក៏ដូចជាការតាំងពិព័រណ៍ពាណិជ្ជកម្ម និងជាពិសេសគឺព្រឹត្តិការណ៍ប្រកួតកីឡាតែម្តងដែលនឹងអាចដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនម៉ឺននាក់ឲ្យមកចូលរួមក្នុងពិធីបុណ្យទន្លេនេះ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទីពីរនេះនឹងប្រារព្ធធ្វើរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែមីនាខាងមុខហើយគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជានឹងនាំយកនូវកីឡាចំនួនប្រមាណ១០ប្រភេទដើម្បីចូលរួមក្នុងនេះដោយកីឡាទាំងនោះមានទាំងកីឡាបែបទំនើប និងកីឡាបែបប្រពៃណីដូចជា៖ កីឡាល្បុក្កតោ, ប្រដាល់ក្បាច់គុណបុរាណខ្មែរ, ប្រកួតអុកចត្រង្គ, អុំទូក, រត់ប្រណាំង និងហែលទឹក។ល។
យោងទៅតាមបទពិសោធន៍នៃពិធីបុណ្យទន្លេកាលពីឆ្នាំមុនដែលបានធ្វើឡើងនៅឯខេត្តក្រចេះ គណៈកម្មការរៀបចំកម្មវិធីមានក្តីរំពឹងថានឹងមានមនុស្សចូលរួមមិនតិចជាង៤០ម៉ឺននាក់នោះឡើយខណៈដែលការរៀបចំក៏នឹងមាននៅភាពប្រសើរឡើងជាងកាលពីលើកទីមួយផងដែរ៕

River Festival

River Festival 2

River Festival 3

River Festival 4

River Festival 1

 

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ