Jorge Lorenzo ធ្វើបានល្អជាងគេក្នុងការតេស្តសាកល្បងនៅប្រទេសម៉ាឡេស៊ី

ព្រឹត្តិការណ៍នៃការធ្វើតេស្តសាកល្បងដំបូងត្រៀមបើករដូវកាលប្រណាំងម៉ូតូរដូវកាលថ្មីឆ្នាំ២០១៦នៅតំបន់ Sepang International ក្នុងប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តិទៅកាលពីថ្ងៃចន្ទម្សិលម៉ិញនេះដោយបេក្ខភាពម្ចាស់ជើងឯកប្រណាំងម៉ូតូពិភពលោក Jorge Lorenzo ធ្វើបានយ៉ាងល្អក្នុងថ្ងៃទីមួយនៃព្រឹត្តិការណ៍នេះ ខណៈដែលដៃគូរួមក្រុមរបស់ខ្លួន Valentino Rossi វិញក៏បានបញ្ចប់នៅក្នុងលំដាប់ទី២ផងដែរប៉ុន្តែកីឡាករ Dani Pedrosa មកពីក្រុម Repsol Honda ទទួលបានលេខ៣ ហើយកីឡាករ Danilo Petrucci របស់ក្រុម Ducati បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤។ ដោយឡែកជើងឯក ២ សម័យ Marc Marquez បានបញ្ចប់នៅក្នុងលំដាប់ទី៧ ឲ្យក្រុម Honda ក្រោយពីញាំញីដោយរបួសកាលពីរដូវកាលមុននិងសង្ឃឹមថាទទួលបានភាពជោគជ័យមកវិញនារដូវកាលនេះ។ គួរបញ្ជាក់ថាការធ្វើតេស្តនេះគឺដើម្បីចូលរួមក្នុងកម្មវិធីប្រកួត MotoGP 2016 ដែលនឹងចាប់ផ្តើមនៅទីលានដំបូងក្នុងប្រទេសកាតាថ្ងៃទី២០ ខែមិនាខាងមុខនេះ៕

Jorge Lorenzo2

Jorge Lorenzo1

Jorge-Lorenzo
អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ