ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឆ្នាំ២០១៦ នឹងចាប់ផ្តើមក្នុងខែកុម្ភៈនេះហើយ!

អស់រយៈពេលជិតមួយឆ្នាំហើយដែលការប្រកួតបាល់ទាត់ពាន​រង្វាន់សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ​ហ៊ុនសែន ដែលជាពានរង្វាន់បាល់ទាត់លំដាប់កំពូលទី២ របស់ប្រទេសកម្ពុជាបានបញ្ចប់នោះ។ ឥលូវនេះការទន្ទឹងរង់ចាំរបស់​លោកអ្នកបានមកដល់ហើយដោយហេតុថាការប្រកួតបាល់ទាត់ពាន​រង្វាន់សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ​ហ៊ុន សែន​ឆ្នាំ២០១៦ ឬត្រូវបានហៅកាត់ថា Hun Sen Cup 2016  នឹងចាប់ផ្តើមនៅដើមខែកុម្ភៈនេះហើយជាមួយគ្នានេះដែរពាន​រង្វាន់​បាល់ទាត់​លំដាប់​ទី២​របស់​ប្រទេស​កម្ពុជានេះនឹង​ចាប់​ផ្ដើម​វគ្គ​ប្រកួត​បឋមចាប់​ពី​ថ្ងៃ​ទី១៧ ដល់ថ្ងៃទី៤ ខែឧសភា ខណៈដែលការ​ប្រកួត​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រនឹងចាប់​ផ្តើមពី​ថ្ងៃ​ទី១៨ ខែឧសភា ដល់ថ្ងៃទី២០ ខែសីហា ខាងមុខនេះ។ យោងតាមការប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ឲ្យដឹងថាសម្រាប់ឆ្នាំនេះការប្រកួតនឹងត្រូវបានធ្វើឡើងជាលក្ខណៈ Home / Away ដូចការប្រកួតលីកកំពូលកម្ពុជាមិត្តហ្វូនខេមបូឌានលីកដែរប៉ុន្ដែនៅក្នុងក្របខណ្ឌនេះមិនមានកីឡាករបរទេសចូលរួមប្រកួតនោះទេ។

Hun-Sen-Cup1

សូមបញ្ជាក់ថា តាំងពីត្រូវបានបង្កើតឡើងជាផ្លូវការនាឆ្នាំ២០០៧មក ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយទៅជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំ និងដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បណ្តាក្រុមបាល់ទាត់ក៏ដូចជាក្លឹបនានាបានតស៊ូយ៉ាងស្វិតស្វាញនៅលើវាលស្មៅនៃទីលានប្រកួតដើម្បីដណ្តើមយកតំណែងជាជើងឯកសម្រាប់ពានរង្វាន់ដ៏មានតម្លៃនេះ។

Hun-Sen-Cup3

ខាងក្រោមនេះគឺជាបណ្តាក្រុមដែលធ្លាប់គ្រងតំណែងជាជើងឯកនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖

២០០៧ ខេមរាកីឡា
២០០៨ ភ្នំពេញក្រោន
២០០៩ ភ្នំពេញក្រោន
២០១០ ក្រសួងកាពារជាតិ
២០១១ ព្រះខ័នរាជ (ស្វាយរៀង)
២០១២ ព្រះខ័នរាជ(ស្វាយរៀង)
២០១៣ ណាហ្គាខប
២០១៤ អគ្គស្នងការនគរបាលជាតិ(ប៉ូលីស)
២០១៥ ស្វាយរៀង

 

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ