កីឡាករលេខ 1 ពិភពលោក Novak Djokovic ឈ្នះ Grand Slam បាន​ ១១ សម័យហើយ!!!

កីឡាករលេខ 1 ពិភពលោក Novak Djokovic សញ្ជាតិសែប៊ី បានយកឈ្នះលើកីឡាករលេខ​ 2 ពិភពលោក សញ្ជាតិអង់គ្លេស  Andy Murray នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣ សិតទល់នឹង 0 គឺ 6–1, 7–5, 7–6(7–3)  និង ការពារដំណែងជើងឯកបានសម្រេចនឹងជាពានទី ៦ ហើយសម្រាប់ការប្រកួត Australian Open នេះ។ ក្រោយការឈ្នះពាន Grand Slam ទី ១ នៃឆ្នាំ ២០១៦ នេះបានធ្វើឲ្យកីឡាកររូបនេះឈ្នះពាន Grand Slam បាន ១១ ហើយ កីឡាកររូបនេះអាចនឹងបន្តឈ្នះពានជាបន្តទៀត។ ចាំមើលថាតើកីឡាកររូបនេះអាចតាមទាន់កីឡាករ Nadal ដែលឈ្នះ ១៤ និងកីឡាករ ​Federer ឈ្នះ ១៧ ពានដែលឬទេ។

12615719_10153971699108701_6090647615551386810_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ ATP World Tour

មតិយោបល់

Sponsor

អត្ថបទថ្មីៗ